
លោក Roberto Esquivel Cabrera ជនជាតិ ម៉ិកស៊ិក ត្រូវបានកត់ត្រាក្នុងកំណត់ហេតុរបស់ Guinness World Records ថាជាបុរសមានលិង្គវែងបំផុតលើលោក ។ លោក Roberto យល់ព្រមឲ្យអ្នកសារព័ត៌មានថតក្នុងពេលវាស់ និងថ្លឹងទម្ងន់លិង្គរបស់គាត់ ។ ក្រោយពីវាស់រួច ភ្នាក់ងារកំណត់ត្រាពិភពលោក Guinness រកឃើញថា លោក Roberto មានលិង្គប្រវែង ០.៤៨ ម៉ែត្រ (ជិតកន្លះម៉ែត្រ) និងមានទម្ងន់ ០.៩៩ គីឡូក្រាម (ជិតមួយគីឡូ) ។
ទោះជាលោក Roberto ទទួលបានកំណត់ត្រាពី Guinness ថាជាបុរសមានលិង្គធំបំផុតលើពិភពលោកក៏ដោយ ប៉ុន្តែអំណោយដូច្នេះ មិនមែនជាបំណងប្រាថ្នារបស់បុរសម៉ិកស៊ិកម្នាក់នេះឡើយ ព្រោះគាត់ក៏ត្រូវបានចុះក្នុងបញ្ជីនៃបុរសអសមត្ថភាពផ្លូវភេទផងដែរ ដោយសារមិនអាចប្រើប្រាស់បានដូចបុរសដទៃព្រោះតែគ្មានស្ត្រីណាម្នាក់ត្រូវការ ។
លោក Roberto រស់នៅក្នុងទីក្រុង Saltillo រដ្ឋ Coahuila ភាគឥសាន្តប្រទេស ម៉ិកស៊ិក បានទទួលការពិនិត្យនៅមន្ទីរពេទ្យ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់មនុស្សមួយចំនួនដែលគិតថាអាចមិនមែនជាលិង្គពិតប្រាកដ ។ ក្រោយការពិនិត្យដោយកាំរស្មីX គ្រូពេទ្យអះអាងថា នោះគឺជាលិង្គពិតប្រាកដ។
ជាអកុសល ធម្មជាតិនៃអវយវៈរបស់លោក Roberto មិនមែនជាសំណាងសម្រាប់គាត់ឡើយ ព្រោះលោកនិយាយថា លោកមិនអាចរកបានមិត្តស្រី ហើយនារីណាក៏ខ្លាចមិនហ៊ានរួមភេទជាមួយគាត់ដែរ ។
លោក Roberto ត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Saltillo ក្នុងប្រទេស ម៉ិកស៊ិក ក្នុងឆ្នាំ២០១១ ហើយរស់នៅតែម្នាក់ឯងក្នុងបន្ទប់មួយ ដែលផ្ដល់ឲ្យដោយបងប្រុសរបស់គាត់ ។ លោក Roberto រស់នៅក្រោមការផ្គត់ផ្គង់របស់សេវាសង្គម និងរើសអេតចាយ ហើយពុំមានមិត្តភក្តិច្រើនដូចគេឡើយ ។
ផ្តល់សិទ្ធិដោយ៖KQUBE

