ខេត្តកណ្ដាល៖ ការអនុវត្ត តាមភារៈកិច្ចស្នួលរបស់ករាជអាជអាវុធហត្ថ បង្ការ បង្គ្រាប និងសង្គ្រោះ ដែលយុទ្ធាការដឹកនាំប្រសិទ្ធភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង បទបញ្ជាយ៉ាងហ្មឹងម៉ាត់ ឯឧ. ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត ។
ជាក់ស្តែង នៅថ្ងៃទី១៩មករា២០១៧ បន្ទាប់ពីបានទទួលព័ត៌មានដែលផ្សព្វផ្សាយតាមប្រពន្ធ័ព័ត៌មានសង្គម facebook ស្តីពីករណីបាត់ប្អូនស្រី ឈ្មោះ សឿន សុគន្ធដែលចេញពីផ្ទះនៅភូមិ ព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល តាំងពីថ្ងៃទី ១៦មករា២០១៧ រហូតមកដល់ថ្ងៃទី ២០មករា២០១៧ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ។ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បញ្ជាដល់មន្ទីរជំនាញ និង មូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រុងទាំងអស់ក្នុងខេត្ត អោយធ្វេីការស្រាវជ្រាវ ស្វែងរកក្មេងស្រីដែលបានបាត់ ខ្លួនអោយអស់ពីសមត្ថភាព ។ ឆ្លេីយតបតាមមតិដឹកនាំដ៍ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយមេបញ្ចាការស្រុក សហការជាមួយមន្ទីរជំនាញខេត្ត បានចុះស្រាវជ្រាវ និង សាកសួរពត័មានពីអាណាព្យាបាលក្មេងស្រីរួចមករយៈពេលត្រឹមតែ០៧ម៉ោងជាងប៉ុណ្ណោះ កំលាំង អហ បានរកឃើញក្មេងស្រីនោះនិងបានយកទៅប្រគល់ជូនអាណាព្យាបាលវិញ។ ក្នុងឱកាសនោះដែរអាណាព្យាបាលក្មេងស្រីក៍បានថ្លែងអំណអរគុណយ៉ាងជ្រាលជៅដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការ និង មេបញ្ជាការស្រុក ដែលមានភាពឆ្លាតវៃក្នុងការដឹកនាំបញ្ជា និងចាត់វិធានការស្រាវជ្រាវ តាមរកកូនគាត់ឃើញបានដោយជោគជ័យទាន់ពេលវេលា មិនមានរបួសស្មាម។
បើតាមកម្លាំងអាវុធហត្ថបានឲ្យដឹងថាខឹងឪពុក ម្តាយស្តីបន្ទោសឲ្យទើបចេញពីបាត់ផ្ទះ៕
ផ្តល់សិទ្ធិដោយ៖VD7news.com

