Sponsor

ភ្នំពេញ៖ កាលវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ មករា ២០១៧​​ នេះ នៅចំណុចខាងក្រោយវិទ្យាល័យផ្សារដើមថ្កូវ តាមផ្លូវ១៥៥កែងផ្លូវ៤៨៨ ស្ថិត​​នៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋាន​ពេលមកដល់​ចំណុចខាងក្រោយ​សាលាប្រទះឃើញ​យុវជនក្មេងប្រុស២នាក់កាន់ដុំថ្មនៅដៃហើយឃាត់​យក​មក​ប៉ុស្តិ៍​​​សួរនាំ។

ប្រភពបានឲ្យដឹងថា យុវជនទី១មានឈ្មោះ ណន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់​នៅ​ភូមុត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញជាអ្នកកាន់​ដុំថ្ម​យុវជនទី២មានឈ្មោះ ប៊ុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំមុខរបរជាសិស្ស​វិទ្យា​​ល័យផ្សារដើមថ្កូវថ្នាក់ទី៩D1 ស្នាក់នៅផ្ទះលេខ៣៦ តាមផ្លូវ៣២បេតេ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​ត្រូវជាមិត្តភ័ក្រ្តបានប្រាប់​សមត្ថកិច្ចនគរប៉ុស្តិ៍ថា​ការពិតគាត់ទាំង២នាក់ជាមិត្តភ័ក្រ្តប្រលែងគ្នាលេងតាមដងផ្លូវទេហើយមិត្តភ័ក្រ្តកាន់​ដុំថ្មជ្រលងលេងដាក់ខ្ញុំមិនមានគោលបំណាងចង់គប់ទៅលើអ្នកណា​ទេ​គ្រាន់​តែប្រលែងគ្នាទេហើយសូមអភ័យទោសដល់សមត្ងកិច្ចផងដែរ ។

ក្រោយពីការរៀបរាប់ពីយុវជនទាំង២នាក់ បានប្រាប់​រួចរាល់​អស់ ក៏មិនទាន់មានសកម្មភាពឬក៏មានជនរងគ្រោះដាក់ពាក្យបណ្ដឹងដែរ​ ក្រោយ​មកក៏អោយ​ក្រុមគ្រួសារមក​ធានាយ​កយុ​វជន​ត្រលប់​ទៅវិញ​ និងឈប់​លេង​បែប​នេះ​ទៀត៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor