
ពេលចូលឆ្នាំចិនម្ដងៗ ក្រុមហ៊ុនចិន ឬ ខ្មែរសែស្រឡាយចិនតែងតែមានពិធីសែនព្រេន ដើម្បីមានចម្រុងចម្រើន រកស៊ីមានបាន ហើយក៏មានសែនជាជ្រូកខ្វៃ មាន់ស្ងោរ ផ្លែឈើជាដើម។ នៅចំណុចនេះ លោកតាកុក ឡុង ចិនសែល្បីឈ្មោះ បានផ្ដល់បទសម្ភាសន៍ដល់គេហទំព័រព័ត៌មានខេឃ្យូប នាពេលកន្លងមកនេះ ឲ្យដឹងថា "នៅតៃវ៉ាន់ គេប្រយ័ត្នណាស់រឿង គូថមាន់ស្ងោរ" ។
ចិនសែ រូបនេះបានប្រាប់ថា "បើសិនជាក្រុមហ៊ុនចង់កាត់បន្ថយបុគ្គលិកនោះ ពេលគេបែរគូថមាន់ចំ មុខបុគ្គលិកណាម្នាក់ហើយនោះ មានន័យថា គេជូនដំណឹងឲ្យបុគ្គលិកនោះ លាឈប់ហើយ ដូច្នេះ គេឲ្យបុគ្គលិកនោះ រកកន្លែងការងារថ្មីទៅ មិនបាច់មកធ្វើការទៀតទេ"។
ដើម្បីជ្រាបច្បាស់សូមស្ដាប់ប្រសាសន៍ដើម ដែលផ្ដល់បទសម្ភាសន៍ដល់គេហទំព័រព័ត៌មានខេឃ្យូប KQube.net នាពេលកន្លងមកនេះ៖
ផ្តល់សិទ្ធិដោយ៖KQUBE