Sponsor

​មាន​នារី​ស្រស់​ស្អាត​ម្នាក់​បាន​វង្វេង​ផ្លូវ​គាត់​ក៏​បាន​ផ្ញើ​សារ​ទៅ​បុរស​៣​នាក់ ​

បុរស​ទី១៖​ បាន​តប​សារ​ថា “ប្រយ័ត្ន​ប្រយែង​ខ្លួន​ផង​ណា”​

បុរស​ទី​២៖​ បាន​តប​សារ​ថា ត្រូវ​ការ​ឲ្យ​ខ្ញុំ​ទៅ​ទទួល​អ្នក​មក​វិញ​ទេ? សារ​របស់​បុរស​ទី​២ ​បាន​ធ្វើ​អោយ​នាង​កក់​ក្តៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ​

ចំណែក​បុរស​ទី​៣ មិន​បាន​តប​សារ​របស់​នាង​យ៉ាង​យូរ....​ នៅ​ពេល​ដែល​កំពុង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​នោះ នាង​ក៏​បាន​ទទួល​សារ​ពី​បុរស​ទី​៣ ដែល​មាន​តែ​ប៉ុន្មាន​អក្សរ​ប៉ុណ្ណោះ អក្សរ​នោះ​សរសេរ​ថា "សូម​បែរ​មក​ក្រោយ​មក ខ្ញុំ​ឈរ​នៅ​ខាង​ក្រោយ​អូន​ទេ"​​។​

​ ........... រឿង​នេះ​ចង​បញ្ជាក់​ថា ទោះ​បី​មនុស្ស​មួយ​ចំនួន​គេ​មិន​សូវ​ចេះ​និយាយ​ច្រើន​ ប៉ុន្តែ​ពួក​គេ​តែងតែ​អនុវត្ត​នូវ​ទង្វើ​ជាក់​ស្តែង​​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​។ ​

នៅ​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស មិន​គិត​តែ​នៅ​ក្នុង​រឿង​ស្នេហា ​រឺក៏​មិត្តភាព​គេ​ត្រូវ​ការ​មនុស្ស​ដែល​ហ៊ាន​ធ្វើ​ពិតៗ មិនមែន​គ្រាន់​តែ​និយាយ​នោះ​ទេ។ ក៏​ដូច​ជា​មនុស្ស​មួយ​ចំនួន​ដែល​មិន​សូវ​ចេះ​និយាយ​ តែ​ធ្វើ​ច្រើន​ជាង​និយាយ ធ្វើ​ចេញ​ពី​ដួង​ចិត្ត​ពិត មិន​មែន​ជា​ការ​បន្លំ​ភ្នែក​៕ ​ប្រភព៖ បង អឿន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor