
ខេត្តព្រៃវែង៖ យោងតាមសេចក្ដីរាយករណ៍(បឋម)បានឲដឹងថា កាលពីវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បុកជាមួយរថយន្ត កុងតឺន័រដឹកដំឡូង បណ្តាលឲ្យស្លាប់ ៥នាក់ និងរបួស៧នាក់ នៅតាមផ្លូវជាតិលេខ៨ ស្រុកពារាំង ។
ជនរងគ្រោះដែលរងរបួសត្រូវបានសមត្ថកិច្ចរបស់លោកជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ ហើយអ្នកបើកឡានទាំង២គ្រឿង ត្រូវបានឃាត់ខ្លួន។ គ្រោះថ្នាក់នេះកើតឡើងដោយអ្នកបើករថយន្តសាំងយ៉ុង ជែងគេ ហើយជ្រុលទៅបុករថយន្តកុងតឺន័រតែម្តង ៕





ផ្តល់សិទ្ធិដោយ៖VD7News.com