Sponsor

រាជធានី​ភ្នំពេញ​៖ ក្រោយ​ភាព​ចម្រូងចម្រាស​ដ៏​ស្មុគស្មាញ​នៃ​ជម្លោះ​រវាង​លោក​ ឌិន​ ពុទ្ធី​ ដែល​ជា​ប្រធាន​សមាគម​​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ ជាមួយ​លោក​ ឈាន​ ពិសិដ្ឋ​ នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នោះ​ បន្ទាប់​សភា​ស៊ើបសួរ​តុលាការ​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​ដោះលែង​ឲ្យមាន​សេរី​ឡើង​វិញ​។

យោង​តាម​សំដី​លោក​ គីម​ សុជាតិ​ មេធាវី​ការពារ​ក្ដី​លោក ​ឌិន​ ពុទ្ធី​ បញ្ជាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា​នេះ​ ក្រោយ​បើក​សវនាការ​ជា​អសាធារណៈ​ លោក​ ងួន​ រតនា​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​ដោះលែង​លោក​ ឌិន​ ពុទ្ធី​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ ពោល​គឺ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទី​លំនៅ​ និង​ ត្រូវ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ ជាដើម​៕

ផ្តល់សិទ្ធិដោយ៖KQUBE

លោក ឌិន ពុទ្ធី
លោក ឌិន ពុទ្ធី
លោកប៉ូលិសដែលរងគ្រោះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor