
ខេត្តព្រៃវែង៖ កាលពីម៉ោង១០ព្រឹក ថ្ងៃទី ៣០មករា២០១៧ នៅចំណុចវាលស្រែក្រោយ ភូមិក្រាំង ដែលស្ថិតនៅក្នុងភូមិក្រាំង ឃំុធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ដោយមានបុរសវ័យកណ្ដាលម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីខ្លួនឃើញសត្វសារិកាកែវក្នុងសំបុកនៅចុងត្នោតដែលមានកំពស់ជាង១០ម៉ែត្រ ហើយបានព្យាយាមឡើងទៅយកកូន(សារិកាកែវ)បណ្ដាលឲ្យរបូតដៃធ្លាក់មកដីស្លាប់តែម្ដង។
យោងតាមលោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អិត ផានិតភេទប្រុសអាយុ២៦ឆ្នាំមុខរបរកសិករ មានទីលំនៅ ភូមិព្រៃផ្ចិត ឃំុធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង គឺបានស្លាប់នៅនិងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាព ឡើងដើមត្នោតដល់ចុងបំណងយកសត្វបណ្តាលឲ្យធ្លាក់មកក្រោម។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានតាមមើលឃើញសត្វសារិកាកែវមានកូនក្នុងសំបុកនៅនិងចុងត្នោតនោះ ហើយខ្លួនក៏បានព្យាយាមឡើងដើម្បីចាប់សត្វសារិកាកែវនោះ លុះពេលឡើងដល់ចុងត្នោតដែលមានកំពស់ជាង១០ម៉ែត្រ ក៏ស្រាប់តែរបូតដៃធ្លាក់មកក្រោមបណ្ដាលឲ្យ ស្លាប់បែបនេះទៅ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះពិតជាធ្លាក់ពីលើដើមត្នោតដោយខ្លួនឯងបណ្ដាលឲ្យស្លាប់ប្រាកដមែនបច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ផ្តល់សិទ្ធិដោយ៖VD7News.com