Sponsor
​មិន​នឹក​ស្មាន​ MV ​បទ ​Dance and Smile ​មាស សុខសោភា ​ចាយ​លុយ​ដល់​ថ្នាក់​នេះ​

សិល្បៈ ៖ បទ​ចម្រៀង​ Original Song ​បទ​ Dance and Smile​ របស់​ មាស សុខសោភា ​លោក​ T O​ និង ​Pempo​ បាន​ចេញ​ជា​ Audio ​និង ​Trailer ​ច្រើន​មក​ហើយ។​ បទ​នេះ​ក៏​ជា​បទ​ចម្រៀង​ផលិត​ឡើង​ស្ថិត​ក្នុង​លំដាប់​ G​rade  A របស់​ផលិតកម្ម​ ថោន ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ប្រចាំ​ឆ្នាំ​២០១៦​។

រូបភាព

ដោយឡែក​ទុន​ផលិត MV បទ​នេះ ​ត្រូវ​បាន​លោក​ អ៊ិន រិទ្ធចិត្រ​ បាន​ទម្លាយ​ប្រាប់​ថា ​បាន​ចំណាយ​​ខ្ពស់​ទ្វេដង​បើ​ធៀប​ទៅ​នឹង​បទ​ផ្សេង​ទៀត​។ អ្នក​គ្រប់គ្រង​ការ​ផលិត​រូប​នេះ​បន្ត​ថា​ បទ​ Dance and Smile ​របស់​ មាស សុខសោភា ​T O​ និង ​Pempo​ មួយ​នេះ​បាន​ប្រើ​រយៈពេល​ផលិត​ជា​ច្រើន​ខែ​ នឹង​ទើប​តែ​សម្រេច​បាន​មួយ​រយ​ភាគរយ​កាល​ពី​បី​ថ្ងៃ​មុន​នេះ​ទេ​ ហើយ MV បទ​ដដែល​ថត​អស់​រយៈ​ពេល​មួយ​យប់​ពីរ​ថ្ងៃ​ និង​បាន​ចំណាយ​ទឹក​ប្រាក់​សរុប​ជាង​ពីរ​ពាន់​ដុល្លារ​។

 លោក​បន្ត​ថា​ MV មួយ​បទ​នេះ​ក្រៅ​ពី​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ច្រើន​ម៉ូដ​សម្រាប់​តារា​ចម្រៀង ​និង​អ្នក​រាំ ​ក៏​មាន​រៀបចំ​ឆាក​ និង​ដឹកនាំ​ថត​យ៉ាង​សម្រិតសម្រាំង​ផង​ដែរ​។ លោក ​អ៊ិន រិទ្ធចិត្រ ​បញ្ជាក់​បន្ថែម​ថា​ តាម​គ្រោង​បទ​ចម្រៀង​ខាង​លើ​មិន​ទាន់​បាន​ចេញ​លក់​ជា VCD​ទេ គឺ​ត្រូវ​ចេញ​​នៅ​ក្នុង​ Vol ​ទី​៨៤ ​ដែល​គ្រោង​ចេញ​នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាងមុខ ៕

វីដេអូ៖

រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor