
តាកែវ៖ នៅទី១២ ខែមករា ឆ្នាំ២០១៧ នៅខាងជើងរង្វង់មូលអូរចំបក់ ស្ថិតនៅក្នុងភូមិសិង្គ សង្កាត់រកាក្នុង ក្រុងដូនកែវ។ ដោយមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាកស្កុបពី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AP-1717 បុកជាមួយនិងម៉ូតូរ៉ឺម៉កគ្មានស្លាកលេខ ១គ្រឿង ដែលដឹកអ្នកជិះច្រើននាក់មកផ្សារតាកែវ។ ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកបើកបរម៉ូតូស្កុបពី ឈ្មោះ លី ឡា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ និងកូនប្រុសឈ្មោះ លីប៉ុន បញ្ញាវុទ្ធ អាយុ៤ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកប្រពន្ធបានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ ជនរងគ្រោះទាំងពីរនាក់ឪពុក និងកូន មានទីលំនៅក្នុងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ។
ចំណែកម្ចាស់រ៉ឺម៉កមាន ឈ្មោះ ជុំ ហុង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដូង ឃុំទ្រា ស្រុកសំរោង រងរបួសស្រាល និងអ្នកជិះលើរ៉ឺម៉កម្នាក់ រងរបួសធ្ងន់ មានឈ្មោះ ម៉េង ពេជ្រ ភេទស្រី អាយុ៤៩ឆ្នាំ រស់ក្នុងភូមិឃុំជាមួយម្ចាស់រ៉ឺម៉ក ៕

ផ្តល់សិទ្ធិដោយ៖VD7News.com