Sponsor
ព្រះ​ភិក្ខុ​​ សាន​ សុជា​៖ បោក​បាន​ចេះ​តែ​បោក​ទៅ បោក​បាន​តែ​ជនជាតិ​ឯង​

លេចចេញ​ជំនឿ​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ជាមួយ​និង​មតិ​រិះគន់​ ថា​នេះ​ជា​ទង្វើ​បោក​ប្រាស់ របស់​អ្នក​រក​ស៊ី​របរ​ប្រភេទ​នេះ។ សូម្បីតែ​ព្រះភិក្ខុ សាន​ សុជា ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ជា​មួយ​នឹង​ជំនឿ​ប្រភេទ​នេះ ដោយ​លោក​បាន​បញ្ចេញ​សំណេរ​មួយ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក San Sochea ​ថា "បោក​បាន​ចេះ​តែ​បោក​ទៅ​...​ បោក​បាន​តែ​ជនជាតិ​ឯង​... ​លោ​តែ​គាត់​ហ្នឹង​ចេះ​ហោះ​ទៀត ប្រាកដ​ជា​គ្មាន​កន្លែង​ដាក់​មនុស្ស​ទេ​"

តាម​រយៈ​វីដេអូ​ដែល​មាន​ការ​ចែករំលែក​តៗ​គ្នា​ យើង​អាច​សង្កេត​ឃើញ​​មាន​មនុស្ស​ម្នាក់ បាន​ទ្រង់គ្រឿង​ ដូចជា​ព្រះ​អាទិទេព​ ​កំពុង​ឲ្យ​ឱវាទ​ទៅ​កាន់​អ្នក​ដែល​មាន​ជំនឿ​មក​លើ​រូបគេ​ មួយសន្ទុះ​មានការ​លេង​ភ្លេង​បែប​បុរាណ ​ដោយមាន​មនុស្ស​ស្រី​ពីរបី​នាក់ ស្លៀកពាក់​បែប​អប្សរា រេរាំ​ជាមួយ​បុរស​ដែល​តាំង​ខ្លួន​ជា​អាទិទេព៕​

សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ហើយ​ពិចារណា​តាមការគួរ​៖

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor