Sponsor
សោកនាដកម្ម​​នៅ​ឥណ្ឌា ​៣៦​នាក់​ស្លាប់​ រាប់​សិប​នាក់​របួស​ដោយសារ​រថភ្លើង​ធ្លាក់​ផ្លូវ

ជាច្រើន​លើក​ច្រើន​សារ​នៃ​ការ​រអិល​កង់​រថភ្លើង​ដឹក​អ្នក​ដំណើរ ដោយ​សារ​ខ្វះ​ស្តង់​ដា​នៃ​ការ​កសាង​ផ្លូវ​ដែក​​ ដែល​នាំ​ឲ្យ​អ្នក​ដំណើរ​រាប់ពាន់​នាក់​បាន​ស្លាប់​ ដោយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ កន្លង​មក​នេះ​ មាន​ហេតុការណ៍​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ បាន​រអិល​ធ្លាក់​ផ្លូវ​​ដ៏​រន្ធត់​ ​នៅ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ បណ្ដាល​ឲ្យ​សង្កិន​មនុស្ស​ស្លាប់​ជាង​៣៦​នាក់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ផង​ដែរ​។

យោង​តាម​គេហទំព័រ​ព័ត៌មាន ​CNBC ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២​ ម្សិលមិញ​ថា​ រថភ្លើង​ដឹក​​អ្នក​ដំណើរ​មួយ​គ្រឿង​នេះ​ បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ទីក្រុង​ Jagdalpur ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Bhubaneswar ​ខណៈ​ពេល​ដែល​ជិត​ដល់​ស្ថានីយ​រថភ្លើង Kuneri ​ប្រមាណ​ជា​៣៥​ គីឡូម៉ែត្រ​ ពី​រដ្ឋ​ Andhra​ Pradesh ​ភ្លាម​ៗ​នោះ​បាន​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក​ បណ្ដាលឲ្យ​ អ្នក​ដំណើរ​បោក​ទង្គិច​ក្បាល​ និង​សង្កិន​ស្លាប់​យ៉ាង​ហោច​ណាស់​ ៣៦​នាក់​ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​រង​របួស​ជា​ទម្ងន់។

ក្រុម​នគរបាល​រដ្ឋ ​Andhra Pradesh ​បាន​ឲ្យដឹង​ថា​ កម្លាំង​របស់​ពួកគេ​កំពុង​គាស់​ និង​ទាញ​រថភ្លើង​នោះ​ចេញ​ពី​គំនរ​បាក់​បែក​ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ និង​រក​ចំនួន​មនុស្ស​ស្លាប់​ជា​បន្ត​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដដែលៗនេះ​ បាន​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ ជាច្រើន​លើក​ច្រើន​សារ​កន្លង​មក​ហើយ​ ដោយ​រាប់​រយ​នាក់​ទើប​តែ​បាន​ស្លាប់​នៅ​ចុង​ឆ្នាំ​២០១៦​ ហើយ​មកដល់​ឆ្នាំ​២០១៧​នេះ​ ចំនួន​អ្នក​ដំណើរ​សរុប​ ២៧,៥៨១​នាក់​បាត់បង់​ជីវិត​ យ៉ាងណាមិញ​រដ្ឋាភិបាល​ឥណ្ឌា​នៅ​តែ​មិន​អាច​ទប់ស្កាត់​បាន​ ដែល​នាំឲ្យ​ចំនួន​ប្រជាជន​ និង​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​​មាន​ការ​ថយ​​ចុះ​​​៕

រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor