Sponsor

កំពង់ស្ពឺ​៖ កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៣មករា២០១៧នេះ មាន​គ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចណាស់​កម្មករ​-ក​ម្មា​ការី​ចំនួន​៣២​នាក់ បាន​រងរបួស​ស្រាល ខណៈដែល​រថយន្ត​ដឹក​កម្មករមួយគ្រឿងបាន​ក្រឡាប់​ផ្ងា​ជើង​ នៅ​ចំណុច​ភូមិ​កែវ​មុន្នី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​។

បើយោងតាម​​លោក​វរៈសេនីយ៍ឯក​ផ្នែក​ចរាចរណ៍​ស្រុក​សំរោង​ទងបាន​ឲ្យ​ដឹងថា ករណី​រថយន្ត​កូ​រេ​ដឹក​កម្មករ​ក្រឡាប់​ខាងលើនេះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AB-3413 ដោយសារ​បញ្ហា​បច្ចេកទេស​គាំង​ចង្កូតរថយន្ត ខណៈ​រថយន្ត​បង្ក​កំពុង​ជែង​គ្នា​ជាមួយ​រថយន្ត​ផ្សេងទៀត​នោះ ទើប​បណ្តាល​ឲ្យ​វ៉េ​ក្រឡាប់​តែម្តង​។ លោក​បាន​បន្តថា ចំណែក​កម្មករ​រងគ្រោះ​សរុប​មាន​ចំនួន​៣២​នាក់ រួមទាំង​តៃកុង​ឡាន​ម្នាក់ និង​មាន​អ្នករងរបួស​ធ្ងន់​ចំនួន ៦​នាក់​។

ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕​

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor