
ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៤និង៤០នាទីថ្ងៃទី ១៩ខែ មករា ឆ្នាំ ២០១៧ នេះ នៅចន្លោះគីឡូម៉ែត្រ៦៦-៦៧ ស្ថិតនៅក្នុងភូមិព្រែកឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ ដោយមានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ
ដែលមានទិសដៅបញ្ច្រាស ទិសគ្នា បណ្ដាលធ្វើឲ្យរងរបួស០៤ នាក់ ធ្ងន់៣នាក់ស្រាល១នាក់និង ខូចខាត ម៉ូតូធ្ងន់២ គ្រឿង ។
ជនរងគ្រោះ ទី១-ឈ្មោះផា ម៉េង ជូ ភេទស្រីអាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅៗភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M 5562 មានកញ្ចក់ អត់ពាក់មួក បើកបរក្នុងទិសដៅពីត្បូង ទៅ ជើង(ព្រែកជ្រៃ-ច្បារអំពៅ)រងរបួសធ្ងន់បាក់ជើងខាងឆ្វេងបច្ចុប្បន្នបញ្ជុនទៅមន្ទីរពេទ្យភ្នំពេញ។ អ្នករួមដំណើជនរងគ្រោះ៖ ទី២- ឈ្មោះទឹម ស្រី កែវ ភេទស្រី អាយុ១៥ឆ្នាំមុខរបរសិស្ស មានទីលំនៅៗ ភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល អត់មួករងរបួសធ្ងន់បាក់ជើងខាងឆ្វេងបច្ចុប្បន្ន បញ្ជុនទៅមន្ទីរពេទ្យភ្នំពេញ ។
អ្នករួមដំណើរជនរងគ្រោះ៖ ទី៣ ឈ្មោះ សៅ ស្រី ណា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅៗភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល អត់ពាក់មួក រងរបួសស្រាលថ្លោះដៃខាងស្ដាំ បច្ចុប្បន្នទៅព្យាបាលនៅផ្ទះ ។
ជនរងគ្រោះទី៤- ឈ្មោះ សារី ហុក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅៗភូមិលេខ៨ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដា សេ១២៥ សេរី ២០១២ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N- 9990 ម៉ូតូអត់កញ្ចក់ អត់មួកបើកបរក្នុងទិសដៅពី ជើង ទៅត្បូង(ច្បារអំពៅ-ព្រែកជ្រៃ) រងរបួសធ្ងន់ កំពង់ស្នាក់ព្យាបាលនៅមន្ទីពេទ្យភ្នំពេញ ។
ប្រភពឲ្យដឹងថា ម៉ូតូភាគីពីរបើកបរមានទិសដៅ បញ្ច្រាសគ្នា បង្កឡើងដោយ ម៉ូតូម៉ាក ហុងដាសេ ១២៥ សេរី ២០១២ ពាក់ស្លាកលេខ កណ្តាល 1N-9990 បើកបរមិនប្រកាន់ស្តាំរេចង្កូតទៅបុកម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១១ ពាក់ស្លាកលេខ កណ្តាល1M-5562 ចំពីមុខ ផ្នែកខាងឆ្វេងបណ្តាលធ្វើអោយដួល រងរបួសទាំងសងខាងតែម្ដង ។ ករណីនេះកំលាំងប៉ុស្តិ៍រដ្ឋបាល និង កំលាំងជំនាញ បានទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចយកមធ្យោបាយ ដែលពាក់ពន្ធ័ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕




ផ្តល់សិទ្ធិដោយ៖VD7News.com