Sponsor

ខេត្ត​ប៉ៃលិន៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបានកើតឡើងកាលពី​វេលា​ម៉ោង៨ និង៥០នាទី​ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ៥៧ ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ដោយយុវជនម្នាក់ជិះ​ម៉ូតូ​បុក​គូទ​ឡានកំពុងចតស្ងៀមពីក្រោយបណ្តាលអោយរងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹង គេ​ឃើញ​យុវជន​ម្នាកឈ្មោះសាន់ ប៊ិន ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ឌ្រី​ម០១៥ ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត ដែលមាន​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ហាក់បីដូចជា​អ្នកបើកបរ​ម៉ូតូ​ភាំង​ស្មារតី ក៍​រ៉េ​ចង្កូត​បុក​គូទ​រថយនម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ​រាជការ 4430 ត្រូវបាន​គេ​ស្គាល់​ម្ចាស​ឈ្មោះ សៀក រតនៈ រស់នៅ​ភូមិ​កើតហេតុ​ខាងលើដែល​ចត​ស្ងៀម​ទាំង​កម្រោល បណ្តាល​ឲ្យអ្នកបើកម៉ូតូ​សន្ល​ប​និង​កន្លែងតែម្តង ។

ក្រោយពេល​កើតហេតុ​រួចគេ​ឃើញ​សមត្ថកិច្ច​ចរាចរណ៍​ចុះមក​ដល់​ធ្វើការ​វាស់វែង ចំណែក​អ្នកបើកបរ​រងគ្រោះ​នៅ​សន្ល​ប់​ដដែល ប្រហែល​ជិត​មួយ​ម៉ោង ក៍​ឃើញ​រថយន្ត​ស​ង្ក្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មក​ដឹក​យកទៅ​ស​ង្ក្រោះ​ផងដែរ ៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor