Sponsor

​រាជធានី​ភ្នំពេញ៖ ​ស្ទើរ​តែ​គ្រប់​ដំបូល​ផ្ទះ​ទៅ​ហើយ ដែល​គ្រួសារ​នីមួយ​មាន​សមាជិក​ដែល​បាន​ស្លាប់​ដោយសារ​ការ ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ វា​បាន​កើត​ឡើង​គ្រប់​រូប​ភាព ​និង​មាន​មូល​ហេតុ​ខុសៗគ្នា។​ ​

ក្នុង​វីដេអូ​អប់​រំ​ខ្លី ដែល​បាន​ផលិត​ឡើង​ដោយ​ក្រសួង​សាធារណការ​នេះ ពិត​ជា​នឹង​ចាក់​ដោត​ដល់​អារម្មណ៍​បេះដូង​របស់​អ្នក​ដែល​មាន​សមាជិក​ស្លាប់​ដោយសារ​រឿង​ចរាចរណ៍​នេះ​មិនខាន។ ​សូម​គិត​ថា ប្រសិន​អ្នក​ស្លាប់​ទៅ​​ តើ​គ្រួសារ​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​? ប្រពន្ធ​អ្នក កូន​របស់​អ្នក​ ពួកគេ​ពឹង​ផ្អែក​លើ​អ្នក​ ​អ្នក​ជា​មេ​បង្គោល​ក្នុង​សង្គម​គ្រួសារ​ ​នៅ​ពេល​ដែល​អ្នកជា​​បង្គោល​ដួល​ទៅ តើ​អោយ​រនួត​ ជញ្ជាំង​...​ទ្រទ្រង់​បាន​យូរ​ប៉ុណ្ណា!!

"គិត​ដល់​ជីវិត​អ្នក និង​អ្នក​ដទៃ ពិសារ​គ្រឿង​ស្រវឹង​សូម​កុំ​បើកបរ" ជា​ពាក្យ​ស្លោក​ក្នុង​វីដេអូ​ខាង​លើ​។​​ តាម​របាយការណ៍​នៅ​ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​បាន​ទទួល​គ្រោះថ្នាក់​ចរាចរណ៍​មាន​ប្រមាណ​ជាង ​៤,៥១៩​ករណី បណ្ដាល​ឱ្យ​ស្លាប់​និង​របួស​ចំនួន​១៣​,​៦៤៩​នាក់​។ ​ ​

ពលរដ្ឋ​ប្រមាណ​២,​២៣១​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​នេះ​៤៧% ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ មាន​អាយុ​ចន្លោះ​ពី​១៥ ដល់​ ២៩​ឆ្នាំ អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន​៧១% ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ស្លាប់​ទាំងអស់​ គិត​ជា​មធ្យម ​​កម្ពុជា​មាន​មនុស្ស​ចំនួន​៦​នាក់ បាន​ស្លាប់​និង​១៥​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​មួយ​ថ្ងៃៗ​ នៅ​ក្នុង​ឆ្នាំ​២០១៥។

​ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​មាន​ការ​កើន​ឡើង​១៧% ​នៅ​កម្ពុជា​។​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ (២០០៥-២០១៥)នេះ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ដូចគ្នា​​ ​ឯ​ចំណែក​ចំនួន​ប្រជាជន​មានការ​កើន​ឡើង​ត្រឹម​តែ​១៦%​ប៉ុណ្ណោះ៕

ទស្សនា វីដេអូ​អប់រំ​ខាងក្រោម​នេះ៖

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor