
ខេត្តកណ្តាល៖ ព្រះឃោសធម្ម ញ៉ែម សុភ័ក្ដ្រ ព្រះគ្រូចៅអធិការវត្តក្រពើរហារ ក្រុងតាខ្មៅ និង ជាប្រធានផ្នែកពុទិកបឋមសិក្សាទូទាំងប្រទេស និង បានសុគតហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីម៉ោង៧យប់ថ្ងៃ ២២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ដោយជំងឺគាំងបេះដូង (ខ្យល់គ) ក្នុងព្រះជន្មាយុ ៤៨ ព្រះវស្សា។
នេះបើយោងតាមការឲ្យដឹងពីមន្ត្រីសង្ឃជាន់ខ្ពស់មានថេរៈដិការ។បច្ចុប្បន្នសពព្រះចៅអធិការ ញ៉ែម សុភ័ក្រ្ត ត្រូវបានយកមកតម្កល់ទុកនៅវត្តក្រពើហា ដើម្បីធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត គឺជាមន្ត្រីសង្ឃព្រះរាជាគណៈថ្នាក់ទោ ត្រូវបានគោរពស្រឡាញ់ពីប្រជាពុទ្ធបរិស័ទ និងបានបូជាកម្លាំងព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា៕
