Sponsor

ខេត្ត​តាកែវ​៖ ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក​ លោក​វរសេនីយ៍ឯក សូ ភី ស្នងការ​រង​ទទួល ​ការងារ​ព្រំដែន និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ពង្រឹង​ស្រុក​គិរីវង់ និង​អធិការ​ផ្ទាល់​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គីរីវង់ សហការ​ជាមួយ​កង​កម្លាំង​ជាប់​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​​ បាន​ចុះ​បង្ក្រាប​ការ​ដាំ​ដើម​កញ្ឆា​ខុស​ច្បាប់​បាន​០៤​ចំណុច​​គឺ​ ខ្នង​បន្ទាយ​ចាស់ ជ្រោះ​ឃ្លៃ​ គុហារ​ចិន និង​ទឹកជ្រៃ ស្ថិត​ក្នុង​ភូមិ​ជ្រោយ ឃុំ​ព្រះ​បាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ​បាន​ចំនួន ៧២​ទីតាំង ស្មើ​នឹង​២២,៤១៨​ដើម​។ ​

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចុះ​ផ្សាយ ​ដោយ​ស្រង់​សំដី​របស់​លោក​​វរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ​នគរបាល​ស្រុក​គីរីវង់ ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​​នេះ ​កម្លាំង​​បាន​ដក កាប់​កម្ទេច ​និង​ប្រមូល​ដុត​បំផ្លាញ​ចោល​នូវ​ដើម​កញ្ឆា​ទាំង​នោះ​តាម​ទីតាំង​នីមួយៗ​ផង​ដែរ៕

ផ្តល់់សិទិ្ធដោយ៖KQUBE

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor