Sponsor

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ ស្រុក​កៀនស្វាយ កាលពី​វេលា​ម៉ោង ១៥និង០០នាទី​រសៀល ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៧ បាន​ចុះ​ធ្វើ​កិច្ចសន្យា​អប់រំ អ្នកលេង​ល្បែងស៊ីសង(ល្បែង​បៀរ)បាន​ចំនួន០២នាក់ នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុងនោះ​រួមមាន ៖

ទី១-ឈ្មោះ​ជួន សាមឿន ភេទ​ស្រី​អាយុ ៦៧ឆ្នាំ​រស់នៅ​ភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្ត កណ្តាល (អ្នកលេង​ផង​និង​ជា​ម្ចាស់ផ្ទះ​ផង)។ ទី២-ឈ្មោះ​ឡុង  សុធី  ភេទ ស្រី អាយុ ៤៨ឆ្នាំ រស់នៅ ភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ(អ្នក​លេងបៀរ ។

ក្រោយពី​នគរបាល​ប៉ុស្តិ៍ បានធ្វើ​ការអប់រំ​ណែនាំ​ពី​ច្បាប់ និង​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា ឲ្យ​ពួកគាត់​បញ្ឈប់​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ តទៅទៀត បើសិន​មិន​គោរព​តាម​កិច្ចសន្យា​ទេ នគរបាល​ប៉ុស្តិ៍ និង​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់ ។

ចំពោះ​អ្នកលេង​ផ្សេងទៀត ដែល​បាន​រត់គេច ប៉ុស្តិ៍​បានកំណត់​យកឈ្មោះ​និង​បន្ត​ហៅ​គាត់​ទៅធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នាពេលខាងមុខ​បន្តទៀត៕ ដោយ ៖ ធីតា

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor