
ភ្នំពេញ៖ កាលពីវេលាម៉ោង០១និង០០នាទីពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កងកំលាំងនគរបាលខណ្ឌមានជ័យសហការដោយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យរួមនិងប្រជាការពារភូមិសង្កាត់បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីកងកំលាំងនគបាលបានកំពុងល្បាតនាពេលរាត្រីរួចត្រង់ចំនុចផ្លូវកោងលេខ៣៧១ម្តុំផ្ទះសំណាក់សុខសាន្ត ស្ថិតក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយកងកំលាំងនគរបាលបានធ្វើការឃាត់ខ្លួននិងសួរនាំ ហើយនិងបាន ឆែកខ្លួនរកឃើញវត្ថុតាងដូចជា:
ទី១-ថ្នាំញៀន០១កញ្ចប់តូច ។ទី២-ឧបករណ៍សំរាប់កាត់កម៉ូតូ (អក្សរតេ)០១ ។ទី៣-ទូរស័ព្ទដៃពណ៌ខ្មៅចំនួន០១គ្រឿង។
បន្ទាប់ពីឆែកឆេររួចមក កងកំលាំងនគរបាលក៏បានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីជាបន្តទៀត៕




ផ្តល់សិទ្ធីដោយ៖VD7News