Sponsor

ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យក៩ នៃមន្ទីរប្រឆាំគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនជន សង្ស័យម្នាក់ ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅត្រង់ចំនុចស្រែសំគង់ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹង ត្រែង កាលពីវេលាម៉ោង10និង45នាទីព្រឹកថ្ងៃ០៨ខែកុម្ភះឆ្នាំ២០១៧ ។

លោកវរៈសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យក៩នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖មុននឹងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខាងលើ កម្លាំងជំនាញបានធ្វើការតាមដាននិងស៊ើបអង្កេតអស់រយៈពេលយ៉ាងយូរផងដែរទើបកំណត់មុខសញ្ញាបាន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានក្នុងគ្រានេះផងដែរ ។

លោកវរៈសេនីយ៍ឯកនាយការិយាល័យបានបន្តឲ្យដឹងថា៖ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ មានឈ្មឈ្មោះ ឯម សុផល អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរជាម្ចាស់ផ្ទះសំណាក់សុផល ដែលមានទីតាំងនៅភូមិកណ្តាល សង្កាត់/ក្រុង/ខេត្តស្ទឹង ត្រែង។ ក្រោយការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចផ្ទៀងផ្ទាត់ឃើញថា វត្ថុតាងបទល្មើសទាំងនេះជាប្រភេទមេតំ ហ្វេតាមីន(WY)ចំនួន២៤០០០គ្រាប់អាវុធខ្លីម៉ាកK៥៩ចំនួន០១ដើម រួមនិងរថយន្តម៉ាកវីហ្គោពណ៌ខ្មៅផងដែរ ។

ពាក់ព័ន្ធក្នុងការចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀនខាងលើនេះ ផងដែរ គឺធ្វើឡើងក្រោមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ក្នុងយុទ្ធនាការបោសសំ អាតបទល្មើសគ្រឿងញៀននូវរយះពេល៦ខែ ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ ទៅតាមផ្លូវច្បាប់ ៕

ST/08/02/2017-(ដេង ម៉ាវិន)

ផ្តល់សិទ្ធិដោយ៖VD7news.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor