
ជំងឺមហារីកធ្វើឲ្យភរិយា លោក រិន សាវ៉េត ត្រូវឃ្លាតចាកឆ្ងាយពីស្វាមី និងកូនទាំងវ័យក្មេងបន្សល់ទុកនូវភាពអាឡោះអាល័យ ទុក្ខសោក ខ្លោចផ្សា ហើយអ្វីដែលធ្វើឲ្យអ្នកភូមិនាំគ្នាទ្រហោយំគ្រប់ៗគ្នាគឺសកម្មភាពរបស់លោក ថើបលាប្រពន្ធជាលើកចុងក្រោយ មុនពេលពិធីបូជាសព នេះបើយោងតាមគណនីហ្វេសប៊ុក អារី យ៉ា ។
គណនីខាងលើក៍បានបន្ថែមថា ៈ ក្រុមយុវជនប្រតិកម្មរហស័ ខណ្ឌជ្រោយចង្វារ តំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានធ្វេីដំណេីរទៅចូលរួមបុណ្យសព ប្រពន្ធលោក រិន សាវ៉េត ដល់ស្រុកកំណេីត ខេត្ត តាកែវ !!!
ក្រុមការងារក៏បាននាំយកនូវបណ្ដាំរបស់លោក អភិបាល ថានិងមិនបោះបង់ លោករិន សាវ៉េត និងកូនប្រុសឡេីយ បន្តជួយមេីលថែរក្សា ជាពិសេសកូនតូចដែលត្រូវរៀនបន្ត និងបានចូលរួមបុណ្យសព ជាថវិការ ១លានរៀល ផងដែរ ។










