ខ្សែបម្រើ Gareth Bale របស់ Real Madrid នឹងមិនអាចជួយក្រុមបាននោះទេក្នុងជំនួបសំខាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Atletico Madrid ខាងមុខនេះ។
យោងតាមការបញ្ជាក់ពី Marca បានឲ្យដឹងថា Gareth Bale បានរងឲរបួសត្រង់សាច់ដុំកំភួនជើងខាងឆ្វេងដែលត្រូវអវត្តមានពីទីលានសម្រាកព្យាបាលរហូតដល់៣សប្ដាហ៍។ យ៉ាងណាមិញ របួសរបស់ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះនឹងធ្វើឲ្យរូបគេខកខានជួយក្រុមក្នុងជំនួបសំខាន់ៗជាច្រើនក្នុងនោះរួមមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Atletico Madrid ទាំង២ជើង និងប្រកួតក្នុងលីគមួយចំនួនទៀតផងដែរ។
ខាងក្រោមនេះ ជាកាលវិភាគប្រកួតដែល Bale មិនបានចូលលេង៖
១- Deportivo-Real Madrid (LaLiga សប្ដាហ៍ទី ៣៤)
២- Real Madrid-Valencia (LaLiga សប្ដាហ៍ទី ៣៥)
៣- Real Madrid-Atletico (Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១)
៤- Granada-Real Madrid (LaLiga សប្ដាហ៍ទី ៣៦)
៥- Atletico-Real Madrid (Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២)
៦- Real Madrid-Sevilla (LaLiga សប្ដាហ៍ទី ៣៧) ៕
ប្រភព៖ Marca
