Sponsor
Pisey

រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង​ទើប​បាន​បង្ហើប​ឲ្យដឹង​ថា ​នៅ​ក្នុង​សប្ដាហ៍​នេះ​នាវា​មុជទឹក​អាមេរិក​នឹង​ចូលរួម​ជាមួយ​នឹង​នាវា​ផ្ទុក​យន្តហោះចម្បាំង​ ​USS Carl Vinson ដើម្បី​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ដ៏​ធំ​នៅ​សមុទ្រ​ជុំវិញ​កោះ​ផែនីស៊ូលា​ (Peninsula)។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នាវាមុជទឹក​អាមេរិក​ប្រភេទ​ USS Michigan ​នឹង​ចូល​ទៅ​កាន់​សមុទ្រ​ផែនីស៊ូលា​ កូរ៉េខាងត្បូង​ក្នុង​ការ​ចូលរួម​សម​យុទ្ធ​យោធា​​ជាមួយ​នឹង​នាវាផ្ទុកយន្តហោះចម្បាំង​​របស់​ខ្លួន​ ចំ​ពេល​ដែល​សង្គ្រាម​ពាក្យសំដី​បាន​កើត​ឡើង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ព្យុងយ៉ាង​ លើ​បញ្ហា​ការ​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​មេដឹកនាំ​ផ្ដាច់ការ លោក​ គីម​ យុងអ៊ុន។

ជុំវិញ​ការ​គំរាមកំហែង​យោធា​នេះ​ កូរ៉េខាងជើង​បាន​​លើកឡើង​ថា​ វត្តមាន​របស់​នាវាមុជទឹក​របស់​អាមេរិក​គឺជា​ការ​បង្ក​រឿង ដោយ​​បាន​ព្រមាន​ឆ្លើយតប​ត្រឡប់​វិញ​ដោយ​ប្រើ​មីស៊ីល​ផ្លោង​របស់​ខ្លួន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទៀត​ផង​។ លើស​ពី​នេះ​ទៀត​ទីក្រុង​ព្យុងយ៉ាង​សម្រេច​បាន​មីស៊ីល​ផ្លោង​ចំនួន​៦​ដើម​ បូក​រួម​ទាំង​​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​សមត្ថភាព​បាញ់​ឆ្លង​ទ្វីប​ (ICBM) ​ដែល​អាច​បាញ់​ដល់​សហរដ្ឋអាមេរិក​ផង​ដែរ៕

ប្រភព៖ Sputnik

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor