Sponsor
Pisey

ក្រុម​សារិកា​ព្រៃ​  Newcastle United ​បាន​ត្រឡប់​មក​លេង​ក្នុង​ពាន​រង្វាន់​លំដាប់​កំពូល​របស់​អង់គ្លេស​វិញ​ហើយ​កាល​ពី​យប់​មិញ ​ក្រោយ​ពេល​អវត្តមាន​រយៈ​ពេល​មួយ​រដូវ​កាល ​ខណៈ​ដែល​ឡើង​មក​វិញ​ដោយ​បាន​យក​ឈ្នះ​Preston ៤​ទល់ ​១​។

២​គ្រាប់​របស់​ Ayoze Perez មួយ​គ្រាប់​របស់​  Christian Atsu ខណៈ​គ្រាប់​ទី​បួន​បាន​មក​ពី​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ Matt Ritchie  បាន​ធ្វើ​ក្រុម​របស់​លោក  Rafa Benitez  ​មាន​៨៨​ពិន្ទុ ​ឡើង​មក​លេខ​២​ក្នុង​តារាង​Championship លើស​ក្រុម​លេខ​៣​ Reading ៩​ពិន្ទុ​ ហើយ​នៅ​សល់​ពី​ប្រកួត​ក្នុង​ដៃ​ទៀត។

ជ័យជម្នះ​នេះ​អាច​សម្រេច​អនាគត​របស់​អតីត​គ្រូ​បង្វឹក​ Liverpool និង ​Real Madrid ឲ្យ​នៅ​បន្ត​ជាមួយ​  Newcastle បន្ទាប់​ពី​គាត់​មក​ដឹកនាំ​ក្លឹប​មួយ​នេះ​ ហួស​ពេល​ទៅ​ហើយ​​ កាល​ពី​រដូវ​កាល​មុន​។ Benitez នាំ​ក្លឹប​មួយ​នេះ​ឡើង​មក​វិញ​ក៏​ចំណាយ​លុយ​មិន​ធម្មតា​ដែរ​ ដោយ​យោង​ឲ្យ​មក​លេង​នៅ ​Premier League វិញ​នេះ​ ត្រូវ​ចំណាយ​លុយ​៥០​លាន​ផោន​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ និង​ថ្លៃ​ជាង​គេ​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​Championship។

ក្រៅ​ពី​ក្រុម​សារិកា​ព្រៃ​មួយ​នេះ​ Brighton ដែល​ឈរ​កំពូល​តារាង​បាន​ឡើង​មក​លេង​នៅ​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor