
ខេត្តព្រៃវែង៖ មានហេតុការណ៍ដ៏កក្រើកមួយបានកើតឡើងកាលពីថ្ងៃទី១០ មេសា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយសារតែបុរសជាឪពុកតិរិច្ឆានម្នាក់ បានប្រព្រឹត្តអំពើប្រាសចាកច្បាប់ធម្មជាតិ
ដែលសង្គមស្អប់ខ្ពើម ព្រោះតែចាប់រំលោភកូនឯងរយៈពេលពីរឆ្នាំ ទើបបែកធ្លាយ។

ប្រភពបានអោយដឹងថា ឪពុកតិរិច្ឆានដែលបានចាប់រំលោភកូនខ្លួនឯងតាំងពីនាងនៅអាយុ១៧ឆ្នាំ រហូតមកដល់នាងមានអាយុ ១៩ឆ្នាំនេះ បានធ្វើឲ្យម្តាយនាងមានការឈឺចាប់យ៉ាងខ្លាំង បានសម្រេចចិត្តប្រាប់សមត្ថកិច្ចអោយចាប់ខ្លួនតែម្ដង។
យោងតាមសមត្ថកិច្ចដែលទទួលបណ្តឹងពីឈ្មោះ ឯម អា៑ន ភេទស្រីអាយុ៤០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ម.អ. ភេទស្រី អាយុ១៩ឆ្នាំនៅភូមិព្រៃធំឃុំស្មោង ត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានសុំប្តឹងពីឈ្មោះ ម៉ៅ នី អាយុ៣៦ឆ្នាំ ត្រូវជាប្តី បានចាប់កូនស្រីខ្លួនរំលោភសេពសន្ថវៈចាប់តាំងពីឆ្នាំ២០១៥ជាច្រើនលើករហូតដល់ថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០១៧ លើកចុងក្រោយនៅប្រទេសថៃ ហើយពេលធ្វើសកម្មភាពម្តងៗតែងតែគំរាមមកកូនកុំឱ្យនិយាយប្រាប់ម្តាយអោយសោះ៕ ដោយ៖ (ឆវ័ន្ន)