
អតីតកីឡាករបាល់បោះរបស់សមាគមបាល់បោះអាមេរិក WBA លោក Dennis Rodman និយាយថា គីម ជុងអ៊ុន មិនដែលចង់ធ្វើសង្គ្រាមជាមួយមហាអំណាចឡើយ ព្រមទាំងចង់និយាយគ្នាលេងជាមួយមេដឹកនាំ អាមេរិក អំពីកីឡាបាល់បោះ ។

Dennis Rodman គឺជាមិត្តភ័ក្ដិជិតស្និតរបស់លោក គីម ជុងអ៊ុន ធ្លាប់បានទស្សនកិច្ចប្រទេស កូរ៉េខាងជើង ព្រមទាំងបង្ហាញភាពស្និទ្ធស្នាលបំផុតជាមួយមេដឹកនាំដែលពិភពលោកតែងភ័យខ្លាច ប៉ុន្តែសម្រាប់លោក Dennis Rodman មើលឃើញថា គីម ជុងអ៊ុន ជាមនុស្សចូលចិត្តបាល់បោះ និងជាមនុស្សធម្មតាម្នាក់ ។
"ខ្ញុំយល់ថា គីម ជុងអ៊ុន នឹងផ្លាស់ប្ដូរព្រោះគាត់មានទស្សនផ្សេងពីមេដឹកនាំមុនៗ ហើយតាមរយៈការជួបគ្នាស្និទ្ធស្នាល២ថ្ងៃ គីម ជុងអ៊ុន ប្រាប់ឲ្យមេដឹកនាំ អាមេរិក ទូរស័ព្ទជួបគ្នាដើម្បីនិយាយគ្នា ទោះជាប្រទេសទាំងពីរ ស្ថិតក្នុងដំណាក់កាលតានតឹង ដោយសារ កូរ៉េខាងជើង សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ យ៉ាងណាក៏ដោយ" Rodman បញ្ជាក់ដូច្នេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC ។
ប្រភពៈ globaltimes
