
អតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal និង Barcelona ខ្សែប្រយុទ្ធ Thierry Henry បាននិយាយថា ខ្សែបម្រើជម្រើសជាតិក្រូអាត Luka Modric គឺជាបេះដូងរបស់Real Madrid ។
ខ្សែបម្រើជម្រើសជាតិក្រូអាតបានអភិវឌ្ឍន៍ក្លាយជាកីឡាករ លេងក្នុងតំបន់បម្រើកណ្ដាលល្អបំផុតជុំវិញតំបន់អឺរ៉ុបចាប់តាំងពីប្ដូរមកលេងនៅ Santiago Bernabeu ដោយចាកចេញពីក្លឹប Tottenham Hotspur ក្នុងរដូវក្ដៅឆ្នាំ ២០១២ដោយបានឈ្នះ Champions League ២ដងជាមួយក្លឹបយក្សនៅ La liga។

ទម្រង់លេងដ៏ល្អឥតខ្ចោះធ្វើឲ្យគាត់ឈ្នះពានជាលក្ខណៈបុគ្គលជាច្រើនរួមមាន៖ La Liga’s Team of the season រដូវកាល២០១៥/២០១៦ក៏ដូចជាពាន FIFA FIFPro World XI ខណៈអតីតកីឡាករ Arsenal និងBarcelona បានធ្វើការកោតសរសើរកីឡាករវ័យ៣១ឆ្នាំ។
“ គាត់ជាបេះដូងរបស់ក្លឹប Real Madrid ។ខ្ញុំគ្រាប់តែចូលចិត្តវិធីដែលគាត់លេងគឺមិនត្រឹមតែសម្រាប់ Real Madrid ប៉ុណ្ណោះទេតែគាត់ជាអ្នកគ្រប់គ្រង់បរិយាកាសការប្រកួតទាំងមូល" អតីតកីឡាករបារាំងនិយាយក្នុង Sky Sport។
“ នោះគឺពិតសំខាន់ណាស់! ខ្ញុំមិនប្រៀបធៀបគាត់ទៅនឹង Xavi ទេដោយសារគាត់គាត់មានលក្ខណៈពិសេសច្រើនជាង។ ពួកយើងតែនិយាយអំពីការលេងបាល់របស់គាត់ ប៉ុន្តែគាត់គាត់តែងតែធ្វើការតាមរបៀបផ្សេង។គាត់ជាកីឡាករពិសេស" Henry បានបន្ត។
Modric ជាកីឡាករមិនអាចខ្វះបានក្នុងតំបន់បម្រើរបស់ Real Madrid ដោយរូបគេចាប់ជម្រើសដំបូងរហូតក្រោមការដឹកនាំរបស់ Zidane ដោយចាប់ដៃគូជាមួយ Toni Kroos និង Casemiro ៕

ប្រភព៖ squawka