មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញអង្គភាពកងកម្លាំងពិសេស និងគ្រោះថ្នាក់បំផុតរបស់លោកជាលើកដំបូង ក្នុងពិធីថ្ងៃនៃព្រះអាទិត្យដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ទាហានពិសេសនេះមានតួនាទីជាអ្នកការពារមេដឹកនាំផ្តាច់ ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផ្ទាល់ នឹងប្រឆាំងរាល់សកម្មភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំង ដែលចង់ បញ្ចប់ដំណែងមេដឹកនាំផ្តាច់ការរបស់ពួកគេ។
នៅក្នុងថ្ងៃនៃព្រះអាទិត្យ កងកម្លាំងពិសេសទាំងនេះបានដើរនៅក្នុងព្យុហយាត្រា ដោយពួកគេបានស្រែកពាក្យស្លោកស្នេហាជាតិ ក្នុងសំលៀកបំពាក់ទាហាន ស្ពាយកំភ្លើង ស្ពាយគ្រាប់បែកដៃ គូសមុខ និងមានពិលនៅពីលើក្បាលជាដើម។
មេបញ្ជាការកងទ័ពកំពូលរបស់លោក គីម ជុងអ៊ុន បានប្រាប់ឲ្យដឹងក្នុងទូរទស្សន៍កូរ៉េខាងជើងថា:
កងទ័ពពិសេសនេះទទួលបញ្ជាឲ្យដោះស្រាយកំទេចបេះដូងសត្រូវទាំងឡាយណាដែលមានគំនិតចង់កម្ចាត់មេដឹកនាំរបស់ពួកយើង ហើយជាទូទៅ ពួកគេឈរជើងនៅលើលានដានកំពូលភ្នំដែលខ្ពស់ជាងគេឈ្មោះ Paektu។ ក្រុមទាហានពិសេសរបស់យើង ទទួលការហ្វឹកហាត់គ្រប់បែបយ៉ាង មានគំនិតស្នេហាជាតិខ្ពស់ កម្លាំងកាយរឹងមាំ និងទទួលបានការលើកទឹកចិត្តពិសេស។ ពួកគេនឹងរងចាំស្វាគមន៍សត្រូវបរទេសទាំងឡាយណាដែលហ៊ាន មានគំនិតអាក្រក់លើមេដឹកនាំរបស់យើង។
វីដេអូទាហានកូរ៉េខាងជើងដើរក្នុងព្យុហយាត្រា:
វីដេអូពិធីរាំច្រៀង និងបាញ់កាំជ្រួចរបស់កូរ៉េខាងជើងយប់ក្នុងថ្ងៃនៃព្រះអាទិត្យ:
ដោយឡែកចំពោះព័ត៌មាននាៗទាំងទង់នឹងខាងសហរដ្ឋអាមេរិកវិញ មកដល់ពេលនេះទ័ពរបស់អាមេរិកគឺបានធ្វើដំណើរមកដល់ឧបទ្វិបកូរ៉េហើយ។ មានព័ត៌មានខ្លះថាសហរដ្ឋអាមេរិក គឺជាបាញ់ទប់ស្កាត់ការបង្ហោះមីសីុលរបស់កូរ៉េខាងជើង ធ្វើឲ្យពួកគេបរាជ័យក្នុងការធ្វើតេស្តការបង្ហោះមីសីុលលើកទី ៦ របស់ពួកគេ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ថ្ងៃនេះបានទៅដល់ព្រំដែនកូរ៉េខាងជើង និងខាងត្បូង ហើយបាននិយាយព្រមានទៅកូរ៉េខាងជើងថា "សម័យកាលនៃការអត់ធ្មត់ត្រូវបានបញ្ចប់ ជម្រើសទាំងអស់គឺនៅលើតុដើម្បីដោះស្រាយជាមួយការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។"
ចំណែកលោក ដូណាល់ ត្រាំ សង្ឃឹមថាឥឡូវនេះប្រទេសចិននឹងប្រើ ជញ្ជីងមិនលំអៀង របស់ខ្លួនដាក់សម្ពាធឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងនុយក្លេអ៊ែរបាញ់ឆ្លងទ្វីបរបស់ខ្លួន។
ប្រភព: dailymail
