Sponsor
Pisey

ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់ ឈ្មោះ​ ថោង សុខុន អាយុ47ឆ្នាំ បាន​ស្លាប់ភ្លាមៗ ដោយសា​រន្ទះបាញ់ នៅ​ល្ងាច​ម៉ោង5:58នាទី ថ្ងៃទី23 ខែមេសា ឆ្នាំ2017  នៅ​ភូមិ ព្រែក​កូវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។

ប្រភពពីរ​អ្នកជិតខាង​បានអោយដឹងថា នៅ​ថ្ងៃកើតហេតុ​មាន​ភ្លៀង ខ្យល់ ផ្គរ រន្ទះ យ៉ាងខ្លាំង ខ​ណះ​ពេលនោះ ស្ត្រី​ជា​ជនរងគ្រោះ បាន​នាំ​កូន​រត់ឡើង ទៅលើផ្ទះ ដោយ​អង្គុយ​ផ្អែក ទៅ​និង​សសរ ភ្លាមៗនោះ​រន្ទះ បាន​បាញ់​ចំ​សសរ ដែល​ស្ត្រី​រងគ្រោះ​កំពុងតែ​អង្គុយ​ផ្អែក​នោះ តែម្តង បណ្តាលអោយ​ស្ត្រី​រងគ្រោះ ត្រូវ​រន្ទះបាញ់​ចំ​ដើមទ្រូង ស្លាប់ភ្លាមៗនៅ​និង​កន្លែង។

នៅ​ព្រឹក​ថ្ងៃ24 មេសា 2017នោះដែរ សាខា​កាកបាទក្រហម​ខេត្តក្រចេះ បាន​យក​អំណោយ​ទៅជូន​គ្រួសារ​ជនរងគ្រោះ រួមមាន ៖ អង្ករ​60kg , មុង1 , ភួយ1 , ក្រ​ម៉ា1 , សា​រ៉ុង1 , មី1កេះ , ត្រីខ 10កំប៉ុង និង​ថវិការ 20ម៉ឺន​រៀល៕ ដោយ សារឿន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor