
គ្រូបង្វឹក Man City លោក Pep Guardiola បានទស្សន៍ទាយថា រូបគេមិនខ្វះការចង់បានពីក្លឹបធំៗនៅអឺរ៉ុបទេប្រសិនបើគេសម្រេចចិត្តចាកចេញពី Arsenal។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៦ឆ្នាំ បាននិយាយរបៀបនេះក្នុងជំនួបពាន FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែល Man City ចាញ់ Arsenal ២ទល់១។ Sanchez ដែលជាកីឡាករម្នាក់ធ្វើការធ្ងន់ ក្រោមការដឹកនាំរបស់លោក Arsene Wenger កំពុងតែបង្ហាញទម្រង់លេងល្អទោះក្លឹបទាំងមូលស្រុតចុះក៏ដោយ។

រូបគេមានព័ត៌មានចចាមអារ៉ាម ធ្វើការប្ដូរចេញពីក្លឹបក្នុងរដូវកាលនេះហើយ Pep មានអារម្មណ៍ថា ខ្សែប្រយុទ្ធជម្រើសជាតិឈីលី ជាគោលដៅរបស់ក្លឹបធំៗនៅអឺរ៉ុបរួចទៅហើយ។ អតីតគ្រូបង្វឹក Bayern Munich រូបនេះបាននិយាយទៅកាន់អ្នកយកព័ត៌មាន Mirror ថា៖" តើក្លឹបធំៗពង្រឹងក្រុមរបស់ខ្លួនដោយរបៀបណា? ជាមួយកីឡាករល្អៗឬ? ដូច្នេះ! ក្លឹបធំៗជុំវិញតំបន់អឺរ៉ុប គួរតែស្គាល់ពីស្ថានភាពរបស់គាត់ (Sanchez)ហើយ។ ពេលដែលកីឡាករល្អបំផុត ទៅលេងនៅ Barcelona ពួកគេថា មានតែ Messi ទេដែលល្អជាងគេ។ ប៉ុន្តែសម្រាប់ខ្ញុំAlexis ដើក្រោយ Messi តែមួយជំហានប៉ុណ្ណោះ។ "
" គាត់ជាកីឡាករដ៏អស្ចារ្យ ហើយខ្ញុំរីករាយណាស់ពីទម្រង់របស់គាត់កំពុងលេងនៅ Arsenal ពិសេសការទាត់បញ្ចូលទីក្នុងឆ្នាំនេះ" ប្រសិនបើកុងត្រារបស់ Kevin de Bruyne នៅសល់តែមួយឆ្នាំ ចាំមើលថាតើក្លឹបប៉ុន្មានដែលដាក់សំណើចង់ទិញ និងចាប់អារម្មណ៍?។"
Guardiola និងSanchez ធ្លាប់ជាគ្រូ និងសិស្សកាលអ្នកទាំងពីរ ធ្វើការនៅ Barcelona។ កីឡាករវ័យ២៨ឆ្នាំរកគ្រាប់បាល់បាន១៥គ្រាប់ និងបញ្ជូនបាល់ឲ្យគេទាត់បញ្ចូលទីបាន៦ដង ក្នុងចំណោម៤១ប្រកួតក្រោកការដឹកនាំរបស់ Pep នៅអេស្ប៉ាញ។
ហើយពេលនេះរូបគេជាកីឡាកររបស់ Arsenal ដែលល្អជាងគេ ដោយឥតសង្ស័យក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់បាន២៣គ្រាប់ បញ្ជូនបាល់បាន១៨ដង ក្នុងចំណោម៤២ប្រកួតគ្រាប់កម្មវិធីឲ្យក្រុមកាណុងធំ។

Sanchez បានចាកចេញពី Barcelona មកលេងនៅ Arsenal កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ៣៦លានផោនហើយកុងត្រារបស់គេនៅអង់គ្លេសនៅសល់១ឆ្នាំទៀតប៉ុណ្ណោះ ស្របពេលក្លឹបមិនទាន់បានបង្ហាញសញ្ញាបន្តកុងត្រាថ្មីនៅឡើយទេ៕