Sponsor
Pisey

បុរស​ជនជាតិ​ ថៃ ​ម្នាក់​បាន​ធ្វើឃាត​កូន​ស្រី​ខ្លួន​ឯង​អាយុ​ទើប​តែ​ ១០​ ខែ​ប៉ុណ្ណោះ​ ព្រមទាំង​បាន​បង្ហោះ​សកម្មភាព​នៃ​ការ​ធ្វើ​ឃាត​ទារិកា​នោះ​តាម​ Facebook​ ថែម​ទៀត​ មុន​ពេល​សម្លាប់​ខ្លួន​ឯង​ដោយ​ចង​ក​ ។​ ឈ្មោះ ​វុទ្ធីសាន វង់តាឡេ ​(Wuttisan Wongtalay)​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ចំនួន​ ២​ បង្ហាញ​សកម្មភាព​ឃាតកម្ម​ទៅលើ​កូនស្រី​របស់​ខ្លួន​ដែល​មាន​អាយុ​ ១០​ ខែ ។​

នាង​ ជីរ៉ានុច ទ្រីរ៉ាតាណា ​(Jiranuch Triratana)​ ប្រពន្ធ​របស់​ឃាតក​និយាយ​ថា​ អ្នក​ទាំង​ពីរ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខសាន្ត​រយៈពេល​មួយ​ឆ្នាំ​ ប៉ុន្តែ​មួយរយៈពេល​ចុង​ក្រោយ​នេះ​ ប្ដី​របស់​នាង​មាន​សកម្មភាព​ហិង្សា​ញឹក​ញាប់​ ពេល​ខ្លះ​វាយ​កូន​ប្រុស​អាយុ​ ៥​ របស់​នាង​ ដែល​ជា​កូន​ប្ដី​មុន ។​ នាង​ ជីរ៉ានុច​ បញ្ជាក់​ថា​ នៅ​ពេល​ប្ដី​របស់​នាង​ខឹង​សម្បារ​ នឹង​មិន​ហ៊ាន​តបត​ឡើយ​ ប្រសិន​បើ​នាង​តបត​នឹង​ត្រូវ​បាន​ប្ដី​ធ្វើ​បាប​កាន់​តែ​ខ្លាំង ។​

វុទ្ធីសាន ​បាន​ចង​ក​កូន​ស្រី​របស់​ខ្លួន​ ហើយ​ទម្លាក់​ពី​ដំបូល​ផ្ទះ​ រួច​ហើយ​បង្ហោះ​វីដេអូ​ដែល​ថត​ដោយ​ខ្លួនឯង​តាម ​Facebook​ មុន​ពេល​ចង​ក​ធ្វើ​អត្តឃាត ។​ ប៉ូលិស​បាន​ទៅ​ដល់​ផ្ទះ​កើតហេតុ​ និង​ទម្លាក់​ចុះ​សាកសព​ឪពុក​ និង​កូន​ស្រី​ ដែល​បាន​ស្លាប់​ទាំង​ពីរ​នាក់ ។​ ទោះ​យ៉ាង​ណា​ វីដេអូ​នៃ​សកម្មភាព​ឃាតកម្ម​ត្រូវ​បាន​ក្រុមហ៊ុន​ Facebook​ បិទ​មិន​ឲ្យ​សាធារណជន​មើល​ត​ទៅ​ទៀត​ឡើយ​ ក្រោយ​ការ​បង្ហោះ​រយៈពេល​ប្រមាណ ​២៤​ ម៉ោង ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor