
ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ ឈ្មោះ កែវ ស៊ីនៀត ភេទប្រុស អាយុ21ឆ្នាំ មុខរបរបើករថយន្តដឹកទំនិញ បច្ចុប្បន្នស្នាក់នៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកំលាំង កងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង 12:00នាទី ថ្ងៃទី12/4/2017 នៅភូមិឃុំខាងលើនេះ។
លោកវរសេនីយ៍ត្រី ពេជ សូភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានអោយដិងថា ក្រោយទទួលបាន នូវពាក្យបណ្តិង ពីម្តាយជនរងគ្រោះ ដែលជនសង្ស័យ បានកាប់ទៅលើ កូនប្រុសរបស់គាត់ មួយដាវ សាំងគីម ចំគល់ថ្គាម ខាងស្តាំ បណ្តាល់អោយកូនរបស់គាត់ ដែលមានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ19ឆ្នាំ មុខរបរសិស្សអនុវិទ្យាល័យ ស្រឯមរង ស្នាក់នៅភូមិធម្មឃុំស្រឯមស្រុកជាំក្សាន្តខេត្តព្រះវិហាររងរបួសយ៉ាងធ្ងន់ធ្ងរ ដេរហូតដល់ទៅ ជាង30ថ្នេឯណោះ ហើយបច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យសម្តេចតេជោ ស្រឯមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
តាមការអោយដឹងរបស់លោកវរសេនីយ៍ត្រីមេបញ្ជាកាអ-ហស្រុក បានអោយដឹងថា មុនពេលកើតហេតុ យុវសិស្សដែលជាជនរងគ្រោះខាងលើ បានទៅមើលខនស្ស៊ឺត នៅផ្សាលោកប្រាក់ភី ស្ថិតក្នុងភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ហើយនៅពេលដែលជនរងគ្រោះ កំពុងឈនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យខាងលើ ដើរមកកាប់ដោយមិនដិងមូលហេតុសោះ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង 8.10នាទីយប់ នាថ្ងៃទី11/4/2017។
លុះព្រឹកឡើង ទើបកំលាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ទៅលើជនសង្ស័យនោះ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកំលាំអ-ហស្រុក កសាងសំណុំរឿង ចាត់ការបន្ត៕ ដោយ ម៉ែន សុគន្ធា