ពេលនេះគេហទំព័រ Kqube.net សូមលើកក្លឹបបាល់ទាត់កំពូលៗនៅអឺរ៉ុបទាំងដប់នៅតំបន់អឺរ៉ុប ដែលមានមហាសេដ្ឋី ឬក៏អ្នកជំនួញជាជនជាតិអាស៊ីអាគ្នេយ៍ជាម្ចាស់៖
១ -FK Sarajevo (Bosnia)
អ្នកជំនួញម៉ាឡេស៊ីលោក Vincent Tan បានទិញក្លឹបរបស់ប្រទេសបូស្នីមួយនេះកាលពីឆ្នាំ២០១៣ដែលតម្លៃទីត្រូវបានគេរាយករណ៍ថាជាង២លានដុល្លារ។ ដោយស្ថិតកក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី បានឈ្នះពាន Bosnia and Herzegovina Football Cup រដូវកាល២០១៣/១៤ក្រោយមិនបានឈ្នះពានអ្វីមួយសោះអស់រយៈពេល៧ឆ្នាំ។ រដូវកាល២០១៤/២០១៥ FK Sarajevo បានឡើងមកដល់វគ្គ (play-off round )ពានរង្វាន់ Europa League ហើយក៏បានឈ្នះពានលីកកំពូលបូស្នីជាលើកដំបូងក្នុងពេល៨ឆ្នាំចុងក្រោយ។
២-K.V Kortrijk (Belgium)
លោក Vincent Tan ដដែលបានទិញក្លឹបបាល់ទាត់របស់បែលហ្សិក K.V. Kortrijk ក្នុងទឹកប្រាក់៥លានយូរ៉ូហើយក្លឹបក៏បានសម្រេចស្នាដៃឈ្នះលីកកំពូលបែលហ្សិកមានកៅអីមួយលេង Europa League រដូវកាលក្រោយ។
៣-Cardiff City (United Kingdom)
កាលពីឆ្នាំ២០១០ លោក Vincent Tan និងអ្នកជំនួញម៉ាឡេស៊ី Chan Tien Ghee បានសម្រេចចិត្តជាវក្លឹបក្នុងក្របខ័ណ្ឌChampionship គឺ Cardiff City ក្នុងគោលបំណងជួយក្លឹបកាន់តែល្បីនិងឡើងមកលីកកំពូលអង់គ្លេស។ មួយរយៈខ្លីក្រោយមក ៥១ភាគរយនៃការទិញរបស់លោកបានជួយ Cardiff City ឡើងមលលេងនៅ Premier League ក្នុងឆ្នាំ២០១៣ ប៉ុន្តែត្រូវធ្លាក់ទៅកាន់ក្របខណ្ឌ Championship វិញក្នុងរដូវកាលដដែលហើយបច្ចុប្បន្នកំពុងប្រកួតប្រជែងក្នុង Football League Championship.
៤- Queens Park Rangers F.C (United Kingdom)
មហាសេដ្ឋីម៉ាឡេស៊ីម្នាក់ទៀតឈ្មោះ Tony Fernandes បានទិញក្លឹប Queens Park Rangers F.C ៦៦ភាគរយជាមួយលោក Bernie Ecclestone ហើយ QPRក៏ក្លាយជាក្លឹបដែលមានម្ចាស់ពីរក្នុងឆ្នាំ២០១១។ ចាប់តាំងពីពេលនោះមក QPR បានរក្សាកៅអីលេងនៅ Premier League បានបីរដូវកាលហើយឥឡូវលេងនៅ Championship.
៥-Valencia (Spain)
មហាសេដ្ឋីសាំហ្គាពួរ Peter Lim សម្រេចចិត្តទិញក្លឹបអេស្ប៉ាញមួយនេះ៧០.៤ភាគរយកាលពីឆ្នាំ២០១៤ដែលភាគេយនេះបានធ្វើឲ្យគាត់ក្លាយជាម្ចាស់ក្លឹបតែម្ដង។ ក្នុងរដូវកាលដំបូងក្រោមម្ចាស់ថ្មីជាជនជាតិនៅអាស៊ាន Valencia បានបញ្ចប់លេខបួនក្នុងLa ligaហើយមានកៅអីលេង Champions League។
៦-Inter Milan (Italy)
នៅខែវិច្ឆិកាឆ្នាំ២០១៣ បន្ទាប់ពីពិភាក្សាគ្នាអស់រយៈពេល២ខែ អ្នកជំនួញឥណ្ឌូណេស៊ីលោក Erick Thohir បានក្លាយជាម្ចាស់ក្លឹបInter Milan ដោយបានបានទិញភាគហ៊ុន៧០ភាគរយពីម្ចាស់ក្លឹបចាស់ Massimo Moratti ។ តាំងពីពេលនោះមក Milan បានឈ្នះពានលីគតែម្ដង ប៉ុន្តែចាប់តាំងពីពេលនោះ រហូតមកដល់ឥឡូវពួកគេមិនទាន់បានលើកពានណាមួយនៅឡើយទេក្នុង៦ឆ្នាំចុងក្រោយនេះ។
៧-Leicester City (United Kingdom)
Leicester City កំពុងតែបង្កើតភាពខ្លាំងក្នុងរដូវកាលនេះនៅ Premier League ដោយបានរក្សាកៅអី Champions Leagueរដូវកាលក្រោយខណៈបច្ចុប្បន្នឈរលេខមួយសង្ឃឆមលើកពានស្ទើរតែ៩៥ភាគរយទៅហើយ។ លោក Vichai Srivaddhanaprabha មហាសេដ្ឋីថៃជាផ្នែកសំខាន់ជួយក្លឹបឲ្យជោគជ័យបន្ទាប់ពីចែកភាគហ៊ុនកាន់កាប់កាលពីឆ្នាំ២០១១ដែលជាពេលក្លឹបមួយនេះលេងនៅ Championship។
៨-Reading (United Kingdom)
អ្នកជំនួញថៃបានចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ពួកគេនៅក្នុងវិស័យបាល់ទាត់អង់គ្លេស ដោយបានដាក់ភាគហ៊ុនជាមួយក្លឹបលេងនៅ Championship គឺក្លឹប Reading។ ក្នុងឆ្នាំ២០១៤លោក Narin Niruttinanon ដែលជាកូនប្រុសលោកឧកញា Cheng Niruttinanon បានចំណាយលុយ២៦លានដុល្លារទិញចំណែគ៥០ភាគរយក្លឹប Reading។
៩-Sheffield Wednesday (United Kingdom)
នៅមានក្លឹបលេងក្នុងក្របខ័ណ្ឌ Championship មួយទៀតស្ថិតក្រោមម្ចាស់ជាមហាសេដ្ឋីជនជាតិថៃ Dejphon Chansiri ដោយបានទិញក្លឹបអង់គ្លេសមួយនេះកាលពីឆ្នាំ២០១៥តម្លៃ៣៧.៥លានផោន។
១០ - Bari (Italy)
មហាសេដ្ឋីម៉ាឡេស៊ីលោក Noordin Ahmad បានទិញក្លឹបលេងនៅ Serie B នេះ៥០ភាគរយក្នុងទឹកប្រាក់១២លានយូរ៉ូហើយគាត់ក៏ជា CEO របស់ក្លឹបផងដែរ។
ប្រភព៖ fooballchannel
