Sponsor
Pisey

បរទេស: នាង Hyeonseo Lee ជាស្ត្រីភាគខ្លួនចេញពីកូរ៉េខាងជើង និងជាស្ត្រីដែលធ្លាប់បានឃើញការប្រហារជីវិតមនុស្សតាំងពីនាងមានអាយុ ៧ ឆ្នាំ បានអះអាងថា "ដង្ហើមចុងក្រោយ ឬនាទីចុងក្រោយរបស់មេដឹកនាំផ្តាច់ការនៅពេលដែលដឹងថាខ្លួនថាចាញ់ ឬបាត់បង់អំណាច ជនផ្តាច់ការលោក គីម ជុងអ៊ុន នឹងចុចអោយផ្ទុះ ឬបង្ហោះនុយក្លេអ៊ែរដោយផ្ទាល់ដៃ ដើម្បីប្រឆាំងនឹងសត្រូវរបស់លោក ហើយវាក៏អាចទៅរួចដែលថាករណីនេះនឹងកើតឡើងប្រសិនបើអាមេរិកពិតជាធ្វើសង្គ្រាមឈ្នះកូរ់ែខាងជើងមែននោះ"។

រូបនាង Hyeonseo Lee - រូបថត: @Hyeonseo Lee
រូបនាង Hyeonseo Lee ជាមួយម្តាយពេលនៅក្មេង - រូបថត: @Hyeonseo Lee
រូបនាង Hyeonseo Lee - រូបថត: @Hyeonseo Lee/Instagram

នាងបាននិយាយបន្តទៀតប្រាប់សារព័ត៌មាន MailOnline ថា:

នៅកូរ៉េខាងជើងមានពាក្យស្លោកមួយថា "អាមេរិកស្លាប់, ពួកយើងក៏ស្លាប់, ពួកយើងទាំងអស់គ្នាត្រូវស្លាប់ជាមួយគ្នា"។ ជនផ្តាច់ការរូបនេះនឹងសម្រេចបាញ់នុយក្លេអ៊ែរលើ កូរ៉េខាងត្បូង ជប៉ុន និងអាមេរិកជាដើម។ លោក គីម ជុងអ៊ុន គឺជាជនផ្តាច់ការ ដូច្នេះគ្មានផ្លូវណាដែលអាចបញ្ឈប់ជននេះបានឡើង ទោះបីយើងព្យាយាមយ៉ាងណាក៏ដោយ។
ជនផ្តាច់ការ គីម ជុងអ៊ុន - រូបថត: @google
រូបថតគ្រួសារនាងពេលគេចេញពីនរកកូរ៉េខាងជើង - រូបថត: @Hyeonseo Lee
កងកម្លាំងពិសេសការពារជនផ្តាច់ការកូរ៉ខាងជើង - រូបថត: @Hyeonseo Lee

នាង Hyeonseo Lee ដែលមានអាយុ ៣៧ ឆ្នាំ បានបន្តទៀតថា ប្រជាជនកូរ៉េខាងជើងត្រូវបានគេបញ្ចុះបញ្ចូលឱ្យប្ដូរគំនិត និងឱ្យជឿការឃោសនារបស់របបមួយនេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេបង្ខំឱ្យចូលរួមក្នុងក្បួនដង្ហែយោធា ពួកគេភ័យខ្លាច និងត្រូវគេហាមមិនឲ្យចាកចេញពីប្រទេសជាដាច់ខាត។

រូបថតម្តាយនាង និងនាង - រូបថត: @Hyeonseo Lee
រូបនាង Hyeonseo Lee - រូបថត: @Hyeonseo Lee
រូបនាង Hyeonseo Lee - រូបថត: @Hyeonseo Lee

ទស្សនាការនិយាយរបស់នាងខាងក្រោមពីជីវិតរស់នៅក្នុងប្រទេសកូរ៉េ:

រូបថតក្នុងប្រទេសកូរ៉េខាងជើង ថតដោយរូបនាងផ្ទាល់ - រូបថត: @Hyeonseo Lee
រូបថតក្នុងប្រទេសកូរ៉េខាងជើង ថតដោយរូបនាងផ្ទាល់ - រូបថត: @Hyeonseo Lee
រូបថតក្នុងប្រទេសកូរ៉េខាងជើង ថតដោយរូបនាងផ្ទាល់ - រូបថត: @Hyeonseo Lee
រូបថតស្ត្រីម្នាក់យួរទឹក ដងចេញពីទន្លេ Yalu ក្នុងកូរ៉េខាងជើង - រូបថត: @RUETERS
ក្មេងៗលេខនៅតាមផ្លុវក្នុងកូរ៉េខាងជើង - រូបថត: @Breathoflifestar

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor