បរទេស: មានហេតុការណ៍គួរឲ្យអស់សំណើចមួយបានកើតឡើងនៅឱសថស្ថានមួយកន្លែងក្នុងប្រទេសតួកគី នៅពេលដែលបុរសជាគ្រូពេទ្យ៣នាក់កំពុងតែអង្គុយពិភាក្សាគ្នា និងរងចាំអ្នកជំងឺ។ វីដេអូគ្រោះថ្នាក់ដោយចែដន្យនេះត្រូវបានថតជាប់ទាំងស្រុងដោយកាម៉េរ៉ាដាក់នៅមុខឱសថស្ថាន។
មុនពេលកើតហេតុគេឃើញមានកង់ឡានខាងក្រោយមួយ បានរបូតចេញពីឡានកំពុងតែបើកបរនៅតាមផ្លូវ ហើយកងឡាននោះបានរមៀលក្នុងល្បឿនមធ្យម បុកនឹងទ្វារបស់ឱសថស្ថាន រួចបន្តទៅបុកក្រុមគ្រូពេទ្យពីរនាក់ ម្នាក់ឈ្មោះ Ibrahim Obaz និងម្នាក់ទៀតឈ្មោះ Volkan Vy ធ្វើឲ្យពួកគេរងរបួសស្រាល។
ក្រោយពីជួបហេតុការណ៍បែបនេះម្ចាស់ឱសថស្ថានបាននិយាយថា:
ខ្ញុំពិតជាភ្ញាក់ផ្អើល និងហួសចិត្តមែនទែន ព្រោះពួកយើងអង្គុយនៅទីនោះចាំជួបអ្នកជំងឺ តែវាបែរទៅជាកង់ឡានមកជួបទៅវិញ។ សំណាងហើយដែលកង់ឡាននោះមកបុកក្នុងល្បឿនយឺតៗ កុំអីពួកយើងរងរបួសមិនស្រាលទេ។
ទស្សនាវីដេអូនេះខាងក្រោម:
Source: dailysabah
Video: liveleak
