
ខេត្តមណ្ឌលគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូដឹកឈើដួលដោយខ្លួនឯង ត្រង់ចំនុចទំនប់ក្រោម ស្ថិតនៅក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ កាលពីវេលាម៉ោង ០៩នឹង១០នាទីព្រឹក ថ្ងៃទី០៧ខែមេសាឆ្នាំ២០១៧នេះ បណ្តាលឲ្យអ្នកបើកបរ រងរបួសត្រង់ក្បាល យ៉ាងធ្ងន់ធ្ងរ។
អ្នកដែលឃើញហេតុការណ៍បានប្រាប់ថា ជនរងគ្រោះបានដឹកឈើនឹងម៉ូតូ ប្រភេទឈើធ្នង់ប្រវែងប្រហែល០២ម៉ែត្រដោយដឹកចេញពីក្នុងភូមិពូត្រុំ ពេលមកដល់ចំនុចកើតហេតុខាងលើ ជនរងគ្រោះបានងាកក្រោយ ហាក់បីដូចជាមានអ្នកណាម្នាក់ហៅពីក្រោយ បន្ទាប់មកជនរងគ្រោះ បានដួលម៉ូតូហើយ ឈើបានបោកត្រូវចំក្បាល។

បន្ទាប់មកអ្នកដែលឃើញហេតុការណ៍នេះ បានហៅឡានសាមុយរបស់ពេទ្យបង្អែកក្រុងសែនមនោរម្យ មកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់។ក្រោយពីបញ្ជូនជនរងគ្រោះដល់មន្ទីពេទ្យបង្អែកក្រុងសែនមនោរម្យ ក្រុមគ្រូពេទ្យបានប្រឹងសង្គ្រោះអស់លទ្ធភាពទៅហើយ តែដោយសារជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកតែម្តង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ រឿន ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ហើយសព្វត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖រមនា
