
ខេត្តមណ្ឌលគិរី ៖ មហាជនមានការងឿងឆ្ងល់ ជុំវិញទៅនឹងសត្វដំរីចុះប្រេង ក្រោយពីដំរីឈ្មោលមួយក្បាលនេះ ត្រូវបានម្ចាស់យកទៅលាងទឹក ដើម្បីដឹកភ្ញៀវទេសចរណ៍កំសាន្តនៅក្នុងព្រៃដូចសព្វមួយដង តែជាអកុសល្យម្ចាស់បានស្លាប់ដោយសារសត្វដំរីរបស់ខ្លួន ដោយមូលហេតុសត្វដំរីមួយក្បាលនេះត្រូវការដៃគូរ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលចាប់តាំងពីថ្ងៃទី០៥ខែមេសាឆ្នាំ២០១៧ត្រង់ចំនុចវារីអគ្គីសនីអូររមីស ស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ម្ចាស់សត្វដំរីខាងលើនេះមានឈ្មោះ ជើង ទៀប ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិព្នង រស់នៅក្នុងភូមិឃុំមើតហេតុ ។ហើយសត្វដំរីមួយក្បាលនេះ នៅតែបង្កការភ័យខ្លាចដល់អ្នកភូមិចាប់ពីថ្ងៃកើតហេតុរហូតដល់វេលាម៉ោង១២យប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០១៧នេះ ទើបអ្នកភូមិអស់ការភ័យខ្លាច ដោយសារសត្វដំរីនេះត្រូវស្លាប់បាត់បង់អាយុជីវិត។
បើតាមការបញ្ជាក់ប្រាប់ពីអ្នកភូមិដល់អ្នកសារព័ត៍មានយើងថា មុនសត្វដំរីនេះស្លាប់ដោយគ្រាប់កាំភ្លើងចំនួន០៥គ្រាប់សត្វដំរីនេះបានបង្កការភ័យខ្លាចដល់អ្នកភូមិ ដោយវាដើររុះរើផ្ទះសំបែងអ្នកភូមិអស់ចំនួន០៤ខ្នង និងបន្ទុប់អនាម័យចំនួន០២បន្ទុប់។

ដើម្បីឆ្លើយតបទៅនឹងមតិរបស់មហាជនជំវិញនឹងសត្វដំរីចុះប្រេងនេះ អ្នកភូមិបានលើកឡើងថា សត្វដំរីនេះត្រូវការសត្វដំរីញីមកធ្វើការរួមរក្សដូចជាមនុស្សយើងដែរ ។ តែដោយសារបងប្អូនជនជាតិព្នងគាត់កាន់ប្រពៃណីរបស់គាត់គឺមានដំណមមិនឲ្យសត្វដំរីឈ្មោលមកក្បែរនឹងសត្វដំរីញីដែលមានម្ចាស់គ្រប់គ្រង ពីព្រោះម្ចាស់ទាំងពីរមិនមានការព្រមព្រៀងគ្នា ទើបហេតុនេះហើយ សត្វដំរីឈ្មោលមានការខឹងដោយខ្លួនមិនបានដូចបំណងដែលខ្លួនចង់បាន ទើបបង្កការភ័យខ្លាចយ៉ាងនេះ។
ឈានដល់ការសំលាប់សត្វដំរីមានអាយុប្រហែល៧០ឆ្នាំនេះ ក្រោយពីសំលាប់ម្ចាស់ អ្នកភូមិបានបង្វែរឲ្យចូលទៅក្នុងព្រៃ ហើយសមត្ថកិច្ច និងជំនាញរងកាំភ្លើងថ្នាំសន្លប់មកដល់ទើបបាញ់សត្វដំរីឈ្មោលនេះ លុះដល់យប់ឡើងសត្វដំរីបានចូលមកក្នុងភូមិបង្កការភ័យខ្លាចបន្តទៀត ហើយសមត្ថកិច្ចបានយករថយន្តអគ្គិភ័យដើម្បីបាញ់ទឹកទៅលើសត្វដំរី ដើម្បីឲ្យចូលទៅក្នុងព្រៃវិញ តែសត្វដំរីនេះមិនខ្លាញញើតបានដេញជល់រថយន្តអគ្គីភ័យមួយគ្រឿង សមត្ថកិច្ចឃើញដូចនោះបានបាញ់កាំភ្លើងចំ០៥គ្រាប់ឡើងលើ ក្នុងគោលបំណងបាញ់បង្អើលសត្វដំរី តែសត្វដំរីនៅតែដេញជល់រថយន្តអគ្គីភ័យដដែល។
លុះយប់វេលាខាងលើ ដោយសារគ្រួសារដែលចិញ្ចឹមសត្វដំរីទ្រាំមិនបាន ក៏ដាច់ចិត្តឲ្យបញ្ចប់ជីវិតសត្វដំរីឈ្មោលនេះទៅ៕ដោយ៖រមនា

