
ជាទូទៅប៉ែកនៃលោកខាងលិចគឺមិនសូវទុកសាកសព្វអោយនៅយូរទេ ពួកគេនឹងកប់សាកសព្វពីរទៅបីរថ្ងៃបន្ទាប់ពីស្លាប់ហើយ។
ប៉ុន្តែមានជនជាតិភាគតិចរបស់ឥណ្ឌូនេស៊ី ឈ្មោះ Torajan ពួកគេតែងតែរក្សាសាកសព្វសាច់ញាតិបងប្អូនដែលស្លាប់ហើយទុកនៅក្នុងផ្ទះ និងរក្សាសាកសព្វទាំងនោះទុកជាច្រើនឆ្នាំថែមទៀតផង។
ចំពោះវប្បធម៍របស់ជនជាតិភាគតិច Torajan មនុស្សនៅតែមិនទាន់ស្លាប់ទេ ប្រសិនបើពិធីបុណ្យសព្វមិនទាន់បានធ្វើឡើង ហើយពួកគេចាត់ទុកថាសាកសព្វទាំងនោះគឺកំពុងតែឈឺប៉ុន្នោះ។


យោងតាមសេចក្តីរាយការណ៍ពី BBC បានឲ្យដឹងថា:
សាកសពរបស់ពួកគេត្រូវបានចាក់បង្ការដោយជាតិមួយហៅថា Formalin ដើម្បីថែរក្សាឲ្យបានយូរ និងបញ្ឈប់ការរលួយ។ សាកសព្វទាំងនោះត្រូវបានផ្តល់នៅបន្ទប់មួយដាច់ដោយឡែកនៅក្នុងផ្ទះដូចមនុស្សធម្មតាដែរ។
សាច់ញាតិជិតស្និទ្ធរបស់សាកសព្វ បម្រើសាកសព្វយ៉ាងយកចិត្តទុកដាក់ដូចជា ដាក់ម្ហូបអាហារ, ទឹក, និងបារីជាដើម ជារៀងរាល់ ២ថ្ងៃម្តង។ គេមុជទឹក និងផ្លាស់ខោអាវឲ្យសាកសព្វ និងមានដាក់របស់សម្រាប់បទជើងតូច និងធំនៅកៀនគ្រែនៃសាកសព្វផងដែរ។
ក្រៅពីនេះពួកគេមិនដែលទុកសាកសពឲ្យនៅម្នាក់ឯងនោះទេ ពួកគេតែងតែទៅនិយាយជាមួយ និងណែនាំភ្ញៀវដែលមកលែងផ្ទះឲ្យស្គាល់ទៀតផង។ ធ្វើបែបនេះគឺកុំឲ្យព្រលឹងសាកសព្វមានការអន់ចិត្ត និងខឹងសម្បារ។
ស្ត្រីជនជាតិភាគតិចម្នាក់របស់ Torajan ឈ្មោះ Mamak Lisa បានប្រាប់ឲ្យដឹងថា គាត់បានរក្សាទុកសាកសព្វឪពុកអស់រយះពេល ១២ឆ្នាំហើយ។ នាងគិតថាប្រសិនបើកប់សាកសព្វភ្លាមៗពេលស្លាប់ វានឹងធ្វើឲ្យនាងនិងបងប្អូនមានការឈឺចាប់ សោកស្តាយ និងមិនអាចទទួលយកការពិតបាន។


ចំពោះពិធីបុណ្យសព្វរបស់ជនជាតិភាគតិច Torajan គឺធ្វើឡើងយ៉ាងល្អិតល្អន់ និងមានរយះពេលយូរ ដោយត្រូវហៅបងប្អូនជិតឆ្ងាយទាំងអស់ជុំវិញពិភពលោករបស់សព្វមកជុំគ្នា និងមានពិធីបូជាសត្វជាច្រើនទៀតផង។


សូមមើលវីដេអូនៃការសភាសន៍អ្នកស្ត្រី Mamak Lisa ខាងក្រោមនេះ:
ចំណាំ: វីដេអូខាងក្រោយអាចរំខានដល់អារម្មណ៍អ្នក:
វីដេអូរបស់ National Geographic និយាយពីជនជាតិភាគតិច Torajan:
ផ្ដល់សិទ្ធិដោយ៖ fullmoon-news