
ចំពេលតាងតឹងខ្លាំងជាមួយសហរដ្ឋអាមេរិកប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជូនទ័ពជាច្រើននាក់ បូករួមទាំងសម្ភារៈយោធាទំនើបៗ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសកូរ៉េខាងជើង ដោយបារម្ភថា អាមេរិកអាចនឹងរៀបចំលួចវាយប្រហារ លោក គីម ជុងអ៊ុន។
ប្រភពខាងលើបានឲ្យដឹងទៀតថា ការដែលរុស្ស៊ីបញ្ជូនទ័ពទៅកាន់ព្រំដែននេះ ក្នុងគោលបំណងការពារជនភៀសខ្លួនជាច្រើននាក់ ដែលនឹងចេញពីកូរ៉េខាងជើង ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើវិធានការយោធាវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូ មានបំណងជួយការពារកូរ៉េខាងជើង ពីការវាយប្រហាររបស់លោក ត្រាំ ខណៈដែលប្រទេសមហាអំណាចមួយនេះមានទំនាស់ជាមួយលោកប្រធានាធិបតី ពូទីន ម្យ៉ាងទៀតមុននេះចិនក៏បានបញ្ជូនទាហានចំនួន ១៥ម៉ឺននាក់ផងដែរទៅកាន់ព្រំដែន កូរ៉េខាងជើង ក្នុងគោលបំណងដូចគ្នានឹងរុស្ស៊ី៕
ប្រភព៖ Mail Online
