Sponsor
Pisey

ខេត្តកំពត ៖ ដោយមាន​ពាក្យបណ្តឹង​ចូលមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជារ​អោយ​លោក សេង សុគន្ធ​ចា​ត អធិការ​ស្រុក​កំពង់ត្រាច​ធ្វើការ​ស្រាវជ្រាវ​លំអិត​យកចិត្តទុកដាក់​ខ្ពស់ និង​ស៊ើបអង្កេត​យ៉ាងច្បាស់​លាស់​និង​កំណត់​មុខ​សញ្ញាន​លើ​ករណី​ពាក់ព័ន្ធ​បាត់​ម៉ូតូ​ចំនួន ០១គ្រឿង នៅក្នុង​រោងចក្រ(ពូ ចិន)បើក​ថ្មី កាលពី​ថ្ងៃទី៣១ខែ​មិនា​ឆ្នាំ២០១៧ ដែល​ស្ថិត​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ខេត្តកំពត។

រហូតមកដល់​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំង​ជំនាញ​ស្រុក​កំណត់​បាន​ច្បាស់​ឈានទៅ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ (ម៉ក់ ស្រី​នាង) ភេទ​ស្រី អាយុ ២៥ឆ្នាំ មុខរបរ កម្មករ​កាត់ដេ​នៅ​រោងចក្រ(ពូ​ជិន)ខាងលើ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​មែន ហើយ​ក្រោយមក​បាន​យកទៅដាក់​បញ្ចាំ​ឲ្យ​គេ​ចំនួន ៤០០ដុល្លារ នៅ​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី០៤ខែ​មិនា​ឆ្នាំ២០១៧  ដើម្បី​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕ ដោយ៖ ហង្ស សុភាព

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor