ខេត្តបាត់ដំបង ៖ ករណីឃាតកម្ម បង្កឡើងដោយស្ត្រី ម្នាក់ផឹកស្រាស្រវឹង ជោគជាំមកផ្ទះបងថ្លៃ ប៉ះពាល់ពាក្យសម្តី ឌឿដងផ្លែផ្កា ស្ត្រីប្រមឹកជាប្អូនថ្លៃ ខឹងបងថ្លៃ និយាយច្រើន ក៏បានចាប់ដំបងឫស្សី ប្រវែង២ម៉ែត្រ វាយសំពងចំក្បាលជាច្រើនដំបង បណ្តាលអោយស្លាប់ភ្លាម។ មន្ត្រីជំនាញបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៧ មេសា ២០១៧ វេលាម៉ោង១២:៣០នាទី នៅចំនុចក្រុមទី២៥ ស្ថិតក្នុងភូមិកំពង់ឆ្លង.ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាល បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនបង្ករ បញ្ជូនមកអធិការដ្ឋានស្រុក។ សមត្ថកិច្ចអោយដឹងថា ជនសង្ស័យឈ្មោះម៉ៃ.ម៉ាច ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាប្អូនថ្លៃ រស់នៅ កន្លែងកើតហេតុ បានប្រើប្រាស់ដំបងឬស្សី វាយបងថ្លៃឈ្មោះចាន់ មុត ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅជាមួយគ្នា បណ្តាលអោយស្លាប់។
លោកអធិការបន្តទៀតថា ក្នុងហេតុការណ៍ ស្ត្រីជាប្អូនថ្លៃនិងបងថ្លៃ ជាជនរងគ្រោះ ស្រវឹងស្រា ទាំងពីរនាក់ប្រើសម្តីឌឿដង ដាក់គ្នាទៅវិញទៅមក ជាច្រើនសារ ទើបបណ្តាលឲ្យផ្ទុះអំពើហឹង្សានេះតែម្តង ។ លោកឧត្តមសេនីយ័ត្រីជេត វណ្ណនីស្នងការង បានប្រាប់អោយដឹងដែរថាៈបន្ទាប់ពីបានទទួលពត៌មានក្នុង ករណីនេះ ភ្លាមៗបានចុះពិនិត្យ កន្លែងកើតហេតុនឹងធ្វើកោសលវិច្ចយ័ហើយរាយការណ៍ជូនលោកស្នងកានិងព្រះរាជអាជ្ញា ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារទទួលរៀចំធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រព្រឹត្តិបទល្មើស ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនិតិវិធី ៕ ដោយ-ឥទ្ធិពល



