Sponsor
Pisey

តាម​រយៈ​ការ​សិក្សា​ពី​ CIES  បាន​រក​ឃើញ​សមត្ថភាព ​និង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រកួត​បាល់ទាត់​គ្រប់​លីក​ក្នុង​ប្រទេស​នៅ​ពិភពលោក​ ពាន​រង្វាន់​ធំ​ប្រចាំ​តំបន់​ទ្វីប​​ជា​ច្រើន​ទៀតមាន​ភាព​ខុស​គ្នា​ខ្លះ​និង​ដូច​គ្នា​ខ្លះ។

​​ខណៈ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ កម្ពុជា​ មាន​លីក​កំពូល​មួយ​ដែល​​ក្លឹប​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​មួយ​ប្រកួត ​តែ​ជា​លីក​ដែល​មាន​ការ​ប្រកួត​ប្រជែង​ទាប​បំផុត​ក្នុង​តំបន់​ផង​ដែរ។ CIES បាន​សិក្សា​ពី​ភាព​ខុស​គ្នា​ ដោយ​ផ្អែក​តាម​ការ​វិភាគ​ជា​ភាគរយ​នៃ​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ដោយ​ការ​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​ឡើង​ទៅ​។​សូម​មិន​និយាយ​ពី​ការ​វិភាគ​សមត្ថភាព​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​ យើង​សុំ​និយាយ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​ ការ​ប្រកួត​ក្នុង​ Asian Champions League, ពាន​ AFC Cup និង​លីក​កំពូល​ក្នុង​ប្រទេស​ សិង្ហបុរី ថៃ អូស្ត្រាលី កម្ពុជា​ និង​វៀតណាម​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​គម្លាត​ខ្លាំង​ទាំង​សមត្ថភាព ​​និង​ការ​រក​គ្រាប់​បាល់​ក្នុង​តំបន់។

ដូច​នៅ​តំបន់​អឺរ៉ុប​ដែរ​ ការ​ប្រកួត​ប្រជែង​ភាគ​ច្រើន​មាន​ភាព​មិន​ស្មើ​គ្នា​។ ពាន​ធំ​លំដាប់​ទី​២​ប្រចាំ​ទ្វីប​អាស៊ី AFC Cup ​មាន​កម្រិត​២២​ភាគរយ​ នៃ​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ជាមួយ​នឹង​ការ​រក​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់​៣​គ្រាប់​សម្រាប់​អ្នក​ឈ្នះ  ​​ដែល​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ចន្លោះ​នៃ​ការ​ប្រកួត​របស់​ក្រុម​ខ្លាំង​ និង​ក្រុម​ខ្សោយ​មាន​​គម្លាត​គ្នា​ខ្លាំង​រវាង​សមត្ថភាព​របស់​ក្លឹប ដែលនេះ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​កាន់​រីក​ដាលពេញ​ទ្វីប​អាស៊ី។

តាម​មាត្រដ្ឋាន​ជា​រួម​ ក្រុម​ដែល​ឈ្នះ​ក្នុង​លីក​​របស់​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា​មាន​ដល់​ទៅ​​ ​២៨.៥​ភាគរយ ​នៃ​ការ​ប្រកួត​ទាំង​អស់​ដែល​ការ​ប្រកួត​នីមួយ​ៗ​បញ្ចប់​ទៅ​មាន​ការ​ទាត់​បញ្ចូល​ទី​គ្នា​លើស​ពី​៣​គ្រាប់​គិត​ជា​អប្បបរមា​​ដែល​នេះ​ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ​ថា​ ហេតុ​អ្វី​ក៏​មាន​គ្រាប់​បាល់​ច្រើន​ម្ល៉េះ​ក្នុង​មួយ​ប្រកួត។

A-League របស់​អូស្ត្រាលី​គឺ​ជា​លីក​ដែល​ចំណាយ​លុយ​ច្រើន​ជាង​គេ ​​សម្រាប់​កីឡាករ​​ហើយ​ក៏​ជា​លីក​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ជាង​គេ​ទី​២​របស់ ​​CIES​ ដែល​បាន​សិក្សា។ ចំណែក​លីក​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ជា​លីក​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​បំផុត​ក្នុង​តំបន់​អស់​ពីរ​រដូវ​កាល​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​លីគ​ក្នុង​ប្រទេស​ដែល​មាន​គម្លាត​គ្នា​រវាង​ក្លឹប​នឹង​ក្លឹប​ពេល​ប្រកួត​ចប់៖

CAMBODIA: 28.5%

AFC CUP: 22%

AUSTRALIA: 17.5%

MYANMAR: 17.1%

VIETNAM: 15.6%

ASIAN CHAMPIONS LEAGUE: 14.7%

THAILAND: 14.4%

SINGAPORE: 13.6%

MALAYSIA: 13.2% 

កម្ពុជា​ 28.5%

ជា​លីក​មួយ​ដែល​មាន​ក្លឹប​ពីរ​ខ្លាំង​​ ហើយ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​គេ(សម្រាប់​តែ​ក្នុង​ស្រុក) ​ខណៈ​ក្លឹប​ដទៃ​ទៀត​មិន​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ដែល​នេះ​ធ្វើ​ឲ្យ​គេ​ចោទ​ជា​សំណួរ។  គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ ​ដែល​លីក​កំពូល​កម្ពុជា​ស្ថិត​ក្នុង​លើ​កំពូល​តារាង​​ការ​ប្រកួត​ដែល​មាន​ភាព​មិន​ស្មើ​គ្នា​ច្រើន​ជាង​គេ។ តាម​រយៈ​ការ​សិក្សា គឺ​មាន​៣៨​ប្រកួត​ក្នុង​ចំណោម​១៣២​ប្រកួត​ នៅ​រដូវ​កាល​២០១៧​ និង​២៥​ប្រកួត​ក្នុង​ចំណោម​៨៩​ប្រកួត​កាល​ពី​រដូវ​កាល​មុន​គឺ​ ក្រុម​ដែល​ឈ្នះ​មាន​ស្ថិតិ​រក​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់​៣​គ្រាប់​ឡើង​ទៅ​​ ដែល​ធ្វើ​ឲ្យ​គេ​វិភាគ​ឃើញ​ថា​ ជា​លីក​ដែល​មាន​ការ​ប្រកួត​ប្រជែង​ទាប​ជាង​គេ​បំផុត​ក្នុង​តំបន់ ​តែ​ជា​លីក​ដែល​ក្រុម​ឈ្នះ​រក​គ្រាប់​បាល់​ចាប់​ពី​បី​គ្រាប់​ឡើង​ទៅ​ច្រើន​បំផុត៕

ប្រភព៖ Foxsportasia

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor