
ប្រទេស:មានហេតុការណ៍មិននឹកស្មានដល់មួយបានកើតឡើងលើបុរសជាភ្ញៀវទេសចរណ៍ពេលកំពុងទៅដើរលេងកំសាន្តនៅក្នុងទីក្រុង យ៉ដភ្យូ [Jodhpur] ភាគពាយ័ព្យខេត្ត រាស់ចាស់ថាន [Rajasthan] នៃប្រទេសឥណ្ឌា ភ្ញៀវទេសចរណ៍ម្នាក់នេះត្រូវពស់វែកចឹក ពេលកំពុងតែឈរថតរូបជាមួយអ្នកសម្តែងលេងចាប់ពស់។
បើយោងតាមការបង្ហាញក្នុងវីដេអូ គេឃើញមានអ្នកលេងចាប់ពស់ [ឬហៅថាបុរសមន្តស្នេហ៍ពស់] កំពុងតែលេងជាមួយពស់ បន្ទាប់មកអ្នកលេងពស់នេះបានយកពស់ទៅដាក់ក្បែរក្បាលរបស់បុរសជាភ្ញៀវទេសចរណ៍ម្នាក់ក្នុងចំណោមភ្ញៀវទេសចរណ៍ដ៏ទៃទៀតដែលកំពុងតែឈមើល និងថតរូប។


ប៉ុន្តែរឿងដ៏គួរឲ្យរន្ធត់បានកើតឡើង គឺពស់នោះបានលួចចឹកថ្ពាល់របស់ភ្ញៀវទេសចរណ៍ទាំងគាត់មិនបានដឹងខ្លួន និងមិនបានចាប់អារម្មណ៍។ តែមួយសន្ទុះគាត់ក៏មានអារម្មណ៍ថាប្លែក គាត់បានយកដៃស្ទាបថ្ពាល់របស់គាត់ម្តងហើយម្តងទៀត រហូតគាត់ដាច់ចិត្តសួរអ្នកលេងពស់ថា "គាត់ត្រូវបានពស់ចឹកមែនទេ?" តែអ្នកលេងពស់មិនបានចាប់អារម្មណ៍សំនួររបស់គាត់ឡើយ។ ៥ នាទីក្រោយមកបុរសម្នាក់នេះបានដួលសន្លប់បាត់មាត់ជ្រៀប គេក៏ប្រញាប់បញ្ជូនគាត់ទៅសង្គ្រោះនៅផ្ទះថ្នាំបុរាណភ្លាមៗ ប៉ុន្តែជាអកុសលមួយម៉ោងក្រោយមកគាត់បានដាច់ខ្យល់ស្លាប់។


ទស្សនាពេលដែលពស់ខាំគាត់ខាងក្រោមនេះ:
គួរបញ្ជាក់ផងដែរថាសត្វពស់ដែលខាំគាត់នេះគឺជាសត្វពស់វែករបស់ឥណ្ឌា តែពស់ប្រភេទនេះមិនបានជាប់ក្នុងកំពូងសត្វពស់ដែលមានពិសសាហាវលើពិភពលោកទេ។ តែពិសរបស់ពស់ប្រភេទនេះអាចធ្វើឲ្យខូចប្រព័ន្ធកោសិកា ដែលនាំអោយបេះដូងរបស់យើងមិនអាចកម្រើកបាន។

ប្រភព: dailymail