Sponsor
Pisey

ខេត្តរតនគិរី ៖ អ្នកជាប់ឃុំឃាំង​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ក្នុង​ខេត្តរតនគិរី ចំនួន344នាក់ បានទទួល​អំណោយ​គ្រឿងឧបភោគ បរិភោគ ពី​អ្នកតំណាងរាស្ត្រ មណ្ឌល​រតនគិរី ការធ្វើ​អំណោយ​បែបនេះ ត្រូវគេ​ដឹងថា គឺជា​លើកដំបូង​បំផុត​សំរាប់​ពន្ធនាគារ​នេះ។ ពិធី​ផ្តល់​អំណោយ គឺ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី11 ខែមេសា នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ដោយ​ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី និង​មានការ​ចូលរួម​ពី ក្រុមមន្ត្រី​ទាំង​ស្ថាប័ន ប្រដាប់អាវុធ និង​មន្ត្រី​តាម​មន្ទីរ​ក្នុង​ជួរ​ស្ថាប័នរដ្ឋ​ផងដែរ។

     អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី ឯកឧត្តម ប៊ូ ឡាំ ក្នុង​ពិធី​ផ្តល់​អំណោយ​នោះ គឺ​ត្រូវគេ​ឃើញថា​បាន​មានប្រសាសន៍ ក្រើនរំលឹក​ដល់​ពិរុទ្ធជន និង​ទណ្ឌិត​ជន អោយ​ខិតខំ​កែប្រែ​កសាង​ខ្លួន ដើម្បី​ក្លាយទៅជា​មនុស្ស​ស្អាតស្អំ និង​ធ្វើអោយ​ខ្លួន​មាន​ប្រយោជន៍​នៅក្នុង​សង្គម ហើយ​ស្រវា​ចាប់​ឱកាស​ដើម្បី​អនាគត។ ឯកឧត្តម បាន​មានប្រសាសន៍ថា នេះ​គឺជា​លើកទីមួយ​ហើយ ឬ​អាច​ចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រ ក្នុងនាម​ឯកឧត្តម​ជា​អ្នកតំណាងរាស្ត្រ ដែលមាន​អំណោយ​ជា​លើកដំបូង​បែបនេះ។

     លោក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ មានប្រសាសន៍ថា អ្នក​ដែល​មក​ទទួល​អំណោយ​នេះ គឺ​គ្រាន់តែ​ជា​តំណាង​ពួក​អ្នក​ជាប់ឃុំ ទាំង344នាក់​នោះ​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាតិ​អោយចេញ​ទាំងអស់គ្នា​នោះទេ។ លោក​ថា អំណោយ​បែបនេះ គឺជា​ការធ្វើ​លើកដំបូង​ហើយ៕ ដោយៈ ភួង ផុន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor