Sponsor
Pisey

គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី ​(MACC)​បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​កីឡាករ​បី​នាក់ ​ពី​ក្លឹប​មួយ​ចំនួន​នៅ​លីក​កំពូល​ម៉ាឡេស៊ី​ ដោយ​សារ​ប្រព្រឹត្តិ​ការ​កំណត់​លទ្ធផល​ទុក​មុន​។

កីឡាករ​បី​នាក់​ដែល​ចាប់​បាន​គឺ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​វ័យ​ចន្លោះ​ពី​២៦​ទៅ​២៩​ឆ្នាំ​ ហើយ​មាន​ម្នាក់​ជា​កីឡាករ​សំខាន់​ផង​ដែរ។ (MACC)សម្រេច​មិន​បញ្ចេញ​ឈ្មោះ​កីឡាករ​ទាំង​អស់​នេះ​ទេ។ កីឡាករ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទទួល​លុយ​ ពី​ចន្លោះ​១ម៉ឺន​រីងហ្គីត​ម៉ាឡេស៊ី​ ទៅ​៣​ម៉ឺន​រីងហ្គីត​ម៉ាឡេស៊ី​ពី​អ្នក​ភ្នាល់​បាល់​សម្រាប់​ការ​ប្រកួត​ក្នុង​លីក​កំពូល។ 

ប្រភព​ពី​ MACC និយាយ​ថា​ មាន​កីឡាករ​ជា​ច្រើន​នាក់​ទៀត​ដែល​ជាប់​ទាក់ទង​ការ​ធ្វើ​ខុស​ក្នុង​បាល់ទាត់​ ហើយ​ពួក​គេ​គេច​មិន​ផុត​ពី​ការ​ស៊ើប​អង្កេត​រហូត​ដល់​ពិរុទ្ធជន​ទាំង​អស់​ត្រូវ​បាន​ចាប់​ខ្លួន។

“ នេះ​គឺ​ជា​ការ​ព្រមាន​ដល់​អ្នក​រាល់​គ្នា​ ឲ្យ​ឈប់​ធ្វើ​អំពើ​លាមក​ក្នុង​បាល់ទាត់​តទៅ​ទៀត​។ នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​ចាប់​ថ្នាក់​បាន ​ប៉ុន្តែ​ពួក​យើង​ដឹង​ថា​នឹង​ត្រូវ​ស៊ើប​អង្កេត​យ៉ាង​ណា​ទៀត ​ខណៈ​កីឡាករ​បី​នាក់​នេះ ​ពិន័យ​មិន​ឲ្យ​លេង​បាល់​អាជីព​មួយ​ជីវិត" នេះ​ជា​សម្ដី​របស់​លោក Datuk Azam Baki ស្នងការ​រង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ MACC៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor