Sponsor
Pisey

កំពង់ស្ពឺ ៖ យោង​តាម​ព័ត៌មាន​ច្បាស់​ការ​ពី​សាច់ញាតិ​គ្រួសារ​សព​យុវតី​ លី មុនីរដ្ឋានី​ បាន​ប្រាប់​ Kqube.net​ នៅ​មុន​នេះ​បន្តិច​ថា​ នៅ​ពេល​នេះ​សព​យុវតី​ លី មុនីរដ្ឋានី​ បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​គ្រួសារ​សព​នៅ ​ភូមិ​មុខ​ខេត្ត​ សង្កាត់​រកា​ ក្រុង​ច្បារមន​ ខេត្ត​កំពង់​ស្ពឺ​ និង​ត្រូវ​លើក​ដាក់​លើ​មេរុ​នៅ​វេលា​ម៉ោង​៣ ​រសៀល​នេះ​ និង​ត្រូវ​បូជា​រំលាយ​សព​នៅ​វេលា​ម៉ោង​១២​រំលង​អាទ្រាត​យប់​នេះ​ផង​ដែរ​។

សូម​រំឭក​ថា​ កាល​ពី​វេលា​ម៉ោង​១២:២២នាទី ​យប់​ផ្ដាច់ព្រ័ត្រ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្លង​ចូល​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០១៧ ​យុវតី​ឈ្មោះ ​លី មុនីរដ្ឋានី ​អាយុ​១៨​ឆ្នាំ​ ដែល​ជា​ប្អូន​ស្រី​ពៅ​តារា​ម៉ូដែល​ និង​សម្ដែង​ លី មុន្នីនាថ ​បាន​ស្លាប់​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​ ក្នុង​កំឡុង​ពេល​ដែល​នាង​ និង​មិត្តភ័ក្ដិ​កំពុង​រាំ​លេង​យ៉ាង​សប្បាយ ​លាយឡំ​ជាមួយ​ការ​បាញ់​ទឹក​ដាក់​គ្នា​ និង​រត់​គេច​ពី​ក្រុម​ក្មេង​ស្ទាវ​ប៉ាត​ម្សៅ​ទៅ​វិញ​ទៅ​មក​ក្នុង​តំបន់​កម្សាន្ត​ដ៏​ពេញនិយម​ ផាប់ ស្ទ្រីត ​ក្នុង​ក្រុង​សៀមរាប​៕ 

រូប
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor