Sponsor
Pisey

ក្រោយ​កិច្ច​ប្រជុំ​កំពូល​មួយ​ដែល​មាន​វត្តមាន លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល ​ត្រាំ ​និង​សមាជិក​ព្រឹទ្ធសភា​សរុប​ចំនួន​ ១​រយ​នាក់​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បានលើកឡើង​​ថា​ ប្រទេស​មហាអំណាច​មួយ​នេះ​បាន​លើក​យក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត​ ដើម្បី​បង្ខំ​ឲ្យ​មេ​ដឹក​នាំ​ផ្ដាច់​ការ​លោក​ គីម យុងអ៊ុន ​យល់​ព្រម​បញ្ឈប់​ការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ និង​ការ​បាញ់​សាកល្បង​មីស៊ីល​របស់ខ្លួន​​ជាដើម។​

បើ​តាម​ការ​ចុះផ្សាយ​របស់​ BBC​ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា​ នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ លោក ​ត្រាំ​ បាន​ប្រើ​យុទ្ធសាស្ត្រ​ផ្ដាច់​ទំនាក់​ទំនង​ការទូត និង​បញ្ជា​ឲ្យ​មេបញ្ជាការ​ទ័ព​ដែល​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក ពន្លឿន​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD ​នៅ​កូរ៉េខាងត្បូង​ ដោយ​អះអាង​ថា​ ប្រព័ន្ធ​នេះ​ត្រូវ​តែ​ដាក់​ ដើម្បី​ការពារ​សន្តិភាព​នៅ​កោះ​ផេនីនស៊ូឡា ​(Peninsula) ​ពី​ការ​គំរាម​កំហែង​របស់​ទីក្រុង​ព្យុយ៉ាង។​

សូម​បញ្ជាក់​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​ លោក ​Rex Tillerson ​និង​រដ្ឋ​លេខាធិការ​ក្រសួងការពារជាតិ​ អាមេរិក​លោក​ Jim Mattis ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​លោក​ ដូណាស់​ត្រាំ ក្នុង​ភារកិច្ច​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​។ ម្យ៉ាងទៀត​អាមេរិក​នូវ​មាន​ការ​ផែនការ​ជាច្រើន​ផ្សេង​ទៀត​​​ក្នុង​ការ​ដាក់​សម្ពាធ​កូរ៉េខាងជើង​ ខណៈ​ភាគី​ទីក្រុង​ព្យុងយ៉ាង​មាន​គម្រោង​ធ្វើតេស្ត​មីស៊ីល​ថ្មី​របស់​ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor