Sponsor
Pisey

តាម​ប្រភព​មក​ពី​ប្រទេស​អេស្ប៉ាញ​ បាន​បញ្ជាក់​ថា​​មាន​កីឡាករ​របស់ ​Real Madrid មួយ​ចំនួន​ កំពុង​តែ​បង្ហាញ​ការ​ធុញ​ទ្រាន់​ជាមួយ​កំពូល​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ។

យោ​ងតាម​កាសែត​ Diario Gol មិត្ត​រួម​ក្រុម​ខ្លះ​ៗ​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ ជឿ​ថា​ភាព​ល្អ​បំផុត​របស់​គាត់​បាន​កន្លង​ហួស​ទៅ​ហើយ​ៗ​ពេល​នេះ ​គាត់​កំពុង​ធ្វើ​ដែល​ប៉ះពាល់​​ដល់​ក្រុម​ខ្លាំង​ជាង​រឿង​ល្អ​ៗ​ក្នុង​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ។ ប្រភព​ខាង​លើ​បាន​បញ្ជាក់​ថា​ មិត្ត​រួម​ក្រុម​របស់ ​Ronaldo មាន​អារម្មណ៍​ថា​ ពួក​គេ​អាច​ឈ្នះ​ពាន​ណា​មួយ​ដែល​នៅ​សល់​ ដោយ​គ្មាន​កីឡាករ​វ័យ​៣២​ឆ្នាំ​នៅ​ក្នុង​ក្រុម​ ទោះ​បី​ជា​គាត់​រក​គ្រាប់​បាល់​បាន​៣១​គ្រាប់​ឲ្យ​ Real គ្រប់​កម្មវិធី​ប្រកួត​ក្នុង​រដូវ​កាល​នេះ​រួច​ទៅ​ហើយ​ក៏​ដោយ។

Isco, Luka Modric, Toni Kross, Alvaro Morata និង ​Gareth Bale ត្រូវ​បាន​គេ​ដឹង​ថា​ បាន​បង្ហាញ​ភាព​មិន​សប្បាយ​ចិត្ត​ជាមួយ​ CR7 ។ គេ​បាន​លឺ ​Bale ​និយាយ​ថា​ ទីតាំង​​ថ្មី​របស់​ Ronaldo ដែល​ដាក់​ឲ្យ​លេង​ក្នុង​តំបន់​ប្រយុទ្ធ​កណ្ដាល​ បាន​បង្ខំ​ឲ្យ​គាត់​សម្របសម្រួល​ទម្រង់​លេង​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ​​ដែល​នេះ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​ វែល​ធ្លាក់​ចុះ​ក្នុង​រយៈ​កាល​ចុង​ក្រោយ​ហើយ​ឧស្សាហ៍​របួស​ទៀត។

Ronaldo បាន​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ច្រើន​​ពេល​លេង​ទល់​នឹង​គូ​ប្រជែង​ពាន​ Barcelona ក្នុង​ជំនួប ​El Clasico កាល​ពី​ថ្ងៃ​អាទិត្យ​​ ហើយ​បើ​គិត​តាម​ស្ថិតិ​របស់​ Transfermarkt , ស្ដេច​ស​មិន​ដែល​ចាញ់​ស្ទើរ​គ្រប់​ប្រកួត ​នៅ​ពេល​ដែល​កីឡាករ​វ័យ​៣២​ឆ្នាំ​ មិន​បាន​ចូល​លេង​។ ក្នុង​ចំណោម​ការ​ប្រកួត​១២​ដង ​ដែល​ Ronaldo មិន​បាន​ចូល​លេង​ក្នុង​រដូវ​កាល​នេះ​ Real Madrid ឈ្នះ​១១​ប្រកួត ​និង​ស្មើ​មួយ​ប្រកួត។

តើ​អ្នក​គិត​ថា​ថ្ងៃ​ដ៏​ល្អ​បំផុត​របស់ ​Ronaldo មក​ដល់​ទី​បញ្ចប់​ហើយ​មែន​ទេ​? Kqube ចង់​ដឹង​ពី​មតិ​យោបល់​របស់​ប្រិយមិត្ត​ដោយ​អាច​បញ្ចេញ​មតិ​ខាង​ក្រោមៈ

ប្រភពៈ Soccerladuma, ​ Diario Gol 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor