យោងតាមគណនីឈ្មោះ «Lach Bunrattana» បានសរសេរបង្ហោះនៅបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកដូចខាងក្រោម៖
««ដំណឹងប្រកាសកាត់កាល»»
«ខ្ញុំបាទឈ្មោះ ឡាច ប៊ុនរតនា និងក្រុមគ្រួសារ សាច់ញាតិ ទាំងអស់ សូមប្រកាសកាត់កាល ឈ្មោះ ឡាច សុវណ្ណពង្ស ហៅ យ៉យ (ដូចមានក្នុងរូបភាព) ត្រូវជាក្មួយ និងចៅ ដែលតែងតែ ប្រព្រឹត្តអំពើរឆបោក ជាបន្តរបន្ទាប់ ទោះបីជាមានការអប់រំពី សាច់ញាតិក្រុមគ្រួសារជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ដែលធ្វើអោយប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និងសាច់ញាតិ ដូច្នេះយើងខ្ញុំទាំងអស់គ្នា សូមប្រកាសកាត់កាលឈ្មោះ ឡាច សុវណ្ណពង្ស នេះ លែងជាក្មួយ ជាចៅ ចាប់ពីថ្ងៃនេះតទៅ បើឈ្មោះនេះ នៅបន្តប្រព្រឹត្តអំពើផ្ទុយពីច្បាប់ គឺពួកយើងខ្ញុំទាំងអស់គ្នា មិនទទួលខុសត្រូវឡើយ និងស្នើសូមអោយសមត្ថកិច្ចចាត់ការតាមវិធានច្បាប់»។
គាត់បានបន្ថែមទៀតថា រឿងធំៗជាច្រើនត្រូវបានប្ដឹង ខណៈគាត់តាមជួយរហូត,ចំពោះភាគីក្មួយបំភ្លឺយ៉ាងណាយើងមិនដឹងទេ៕
